backup og meta

UN៖ ​មនុស្សជាង ២៦០ លាននាក់អាចជួបវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ​នៅដំណាច់ឆ្នាំ ២០២០ ដោយសារ COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 28, 2020

    UN៖ ​មនុស្សជាង ២៦០ លាននាក់អាចជួបវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ​នៅដំណាច់ឆ្នាំ ២០២០ ដោយសារ COVID-19

    អង្គការ​សហប្រជា​ជាតិលើកឡើងថា​មនុស្សជាង​២៦០​លាន​នាក់​អាចនឹង​ជួប​បញ្ហាអត់ឃ្លាន​ធ្ងន់ធ្ងរ​នៅដំណាច់​ឆ្នាំ​២០២០ ដោយ​សារ​តែ​ការរាតត្បាតនៃវីរុស COVID-19 និងថា​ចាំបាច់ត្រូវ​មាន​ជំនួយ​ទៅ​កាន់​តំបន់​ដែល​ងាយរងគ្រោះទាំងនោះ។

    សរសេរ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះ អង្គការសហប្រជាជាតិ​បាន​ឲ្យដឹងថា​បន្ទាប់ពី​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​នៃចំនួន​អ្នក​អត់ឃ្លាត​ជាច្រើន​ទសវត្សកន្លង​មកនេះ ស្រាប់តែ​នៅឆ្នាំ២០១៥ បែរជាចាប់ផ្ដើម​មាន​កំណើត​ប្រជាជន​ជួបគ្រោះអត់ឃ្លាននេះ​ទៅវិញ​។ ប្រ​ភព​ដដែល​បន្តថា​បច្ចុប្បន្ននេះ មនុស្ស​ជាង​៨២០​លាន​នាក់​មិនមាន​អ្វី​ហូប​គ្រប់គ្រាន់ និងមនុស្ស​ប្រហែល​១៣០៥លាន​ក្នុង​ចំណោម​នោះ​​កំពុង​រងគ្រោះធ្ងន់ធ្ងរ​ដោយគ្រោះអត់ឃ្លាននេះ និងថា​នៅ​ដំណាច់ឆ្នាំ​២០២០ នេះ​អាចនឹង​មាន​កើន​បន្ថែម​ចំនួន​១៣០​លាន​ទៀតដោយ​សារតែការរាតត្បាត​វីរុស COVID-19។​

    បើ​តាម​អង្គការ​សហប្រជាជាតិ​ គ្រោះ​អត់ឃ្លាន​នេះ​កើត​ចេញ​ពី​បញ្ហា​សង្គ្រាម ការ​បម្រែបម្រួលអាការសធាតុ និង​បញ្ហា​សេដ្ឋកិច្ច​។ ដើម្បី​ដោះស្រាយ​បញ្ហា​អត់ឃ្លាននេះ អង្គការ​សហប្រជា​ជាតិ​បាន​ស្នើ​ឲ្យ​មាន​ការផ្តល់ជំនួយ​ម្ហូបអាហារទៅ​កាន់តំបន់​ងាយ​រងគ្រោះទាំងនោះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម