backup og meta

ការសិក្សា៖ អ្នកជំងឺជាសះស្បើយពី COVID-19 អាចមានអង់ទីករត្រឹម​រយៈពេលខ្លី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 22, 2020

    ការសិក្សា៖ អ្នកជំងឺជាសះស្បើយពី COVID-19 អាចមានអង់ទីករត្រឹម​រយៈពេលខ្លី

    អ្នកជំងឺ COVID-19 ដែល​ជាសះស្បើយ​ អាចនឹង​មិនមានអង់ទីករ​ប្រឆាំង​នឹង​ជំងឺ COVID-19 បានរយៈពេល​យូរទេ​ នេះបើ​យោង​តាម​ការ​ស្រាវជ្រាវ​ទៅ​លើ​អង់ទីករ​ថ្មី​ដោយ​អ្នកវិទ្យាសាស្ត្រ​ចិន និង​អាមេរិក។

    ការ​សិក្សា​នេះ​បាន​សិក្សា​ទៅ​លើ​ក្រុមគ្រូពេទ្យ​នៅ​ទីក្រុង​អ៊ូហាន​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នកជំងឺ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្ទុះ​វីរុស​នេះ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា​មួយភាគបី​នៃ​សំណាក​ ២៣ ០០០នាក់​​​បាន​ឆ្លង​វីរុស​នេះ ប៉ុន្តែ​មាន​ត្រឹម​តែ​៤%​ប៉ុណ្ណោះ​ដែល​មាន​អង់ទីករ​គិត​ត្រឹម​​ខែ​មេសា។

    អត្ថបទពាក់ព័ន្ធ៖

    ការ​សិក្សា​ថ្មី​នេះ​បាន​ណែនាំ​ថា​មិនមែន​​មនុស្ស​គ្រប់គ្នា​ដែល​ឆ្លង​ជំងឺ COVID-19 សុទ្ធតែ​មាន​អង់ទីករ​ ឬ​មាន​អង់ទីករ​រយៈពេល​យូរ​អង្វែង​ទេ។ អង់ទីករ​នេះ​គឺ​បង្កើត​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ភ្ជាប់​ជាមួយ​នឹង​សំបក​វីរុស និង​បញ្ឈប់​វីរុស​ក្នុង​ការ​ឆ្លង​ទៅ​ក្នុង​កោសិកា​។ 

    ការសិក្សា​ដដែល​នេះ​ក៏​បាន​បង្ហាញ​ថា​អ្នក​ជំងឺ​ដែល​ឆ្លង​ និង​មាន​រោគសញ្ញា​ច្បាស់​ ច្រើន​ផលិត​អង់ទីករ​ច្រើន​ ហើយ​អ្នកជំងឺ​ផលិត​អង់ទីករ IgG ២សប្ដាហ៍​បន្ទាប់ពី​ចេញ​រោគសញ្ញា។ ប៉ុន្តែ​ច្រើន​ជាង​២០%​នៃ​អ្នក​ជំងឺ​ក្នុង​ការ​សិក្សា​អាច​នឹង​បាត់បង់​អង់ទីករ​នេះ​ក្នុង​រយៈពេល​មួយខែ។ ម៉្យាងទៀត ការសិក្សា​នេះ​បាន​លើកឡើង​ថា​ការ​តេស្ដ​រក​អង់ទីករ​អាច​នឹង​មិន​គ្រប់គ្រាន់​ឲ្យ​ដឹង​ថា​នរណា​ម្នាក់​បាន​ឆ្លង​ទេ ហើយ​អង់ទីករ​ IgG ក៏​មិន​អាច​ផ្តល់​ការ​ការពារ​បាន​យូរ​ដែរ។

    ដោយឡែក ការសិក្សា​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ Chongqing បាន​ឲ្យ​ដឹងថា​អ្នក​ជំងឺ​ជាសះស្បើយពីវីរុស​COVID-19 នៅ​ប្រទេស​ចិន​នៅ​តែ​អាច​ឆ្លង​ COVID-19 ដែល​មក​ពី​ប្រទេស​ក្រៅ​​ដោយ​វីរុសនេះបាន​ធ្វើ​ការ​ប្រែប្រួលហ្សែន (Mutation) ​នៅ​លើ​សំបកផ្នែក​ស្រួច​របស់​វា​ដែល​ហៅថា​ D614G។ វីរុសដែល​មាន​ការ​ផ្លាស់ប្ដូរ​លំដាប់ហ្សេន D614G  នេះ​ចាប់ផ្តើម​ឆ្លង​នៅ​ទ្វីបអឺរ៉ុប​កាល​ពី​ដើម​ខែ​កុម្ភៈ។ អង់ទីករ​ដែល​រកឃើញ​ក្នុង​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​កាល​ពី​វីរុស​ផ្ទុះ​ឡើង​ដំបូង​គឺ​មិន​អាច​ប្រឆាំង​នឹង​ការ​ប្រែប្រួល​ថ្មី​របស់​វីរុស​នេះ​ទេ។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ថា​វីរុស​ដែល​ធ្វើ​ការ​បំរែបំរួល​ហ្សែន (Mutation)  អាច​បង្កើន​ចំនួន​សំបក​វីរុស និង​សមត្ថភាព​ក្នុង​ការ​ឆ្លង​ទៅ​ក្នុង​កោសិកា​មនុស្ស​ខ្លាំង​ជាង​មុន​១០ដង។

    ការសិក្សា​នេះបាន​ឲ្យ​ដឹង​ថា​អង់ទីករ​ដែល​យក​ចេញ​ពី​អ្នកជំងឺ​មិន​អាច​បញ្ឈប់​វីរុស​ដែល​មាន​បំលាស់ប្ដូរ​នៃ​ហ្សេន​ទេ។ អ្នកវិទ្យាសាស្ត្រ​ក៏​បានធ្វើការ​សាកល្បង ដោយ​ឲ្យ​វីរុស​មាន​លំដាប់​ហ្សេន​ថ្មី​ និង​វីរុស​មាន​លំដាប់​ហ្សេន​ធម្មតាឆ្លង​ទៅ​ក្នុង​កោសិកា​។ គេ​ឃើញ​ថា​វីរុស​មាន​ការ​ផ្លាស់ប្ដូរ​លំដាប់​ហ្សេន​មាន​ប្រសិទ្ធភាព​ឆ្លង​ទៅ​ក្នុង​កោសិកា​ខ្ពស់​ជាង​វីរុស​លំដាប់ហ្សេន​ធម្មតា ២,៤ដង។ ដោយហេតុនេះ​គេ​​បារម្ភ​ថា​វីរុស​ដែល​មាន​លំដាប់​ហ្សេន​ថ្មី D614G គឺ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បង្កើន​វ៉ាក់សាំង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម