backup og meta

ចិនចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ជាមួយប្រទេសអារ៉ាប់រួម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 25, 2020

    ចិនចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ជាមួយប្រទេសអារ៉ាប់រួម

    វ៉ាក់សាំង​​ COVID-19 បង្កើត​ដោយ​វីរុស​អសកម្ម​ ដែលផលិត​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន គឺ​​ជា​វ៉ាក់សាំង​ដំបូង​បាន​​ចូល​ដំណាក់កាល​ទី៣ ​នៃ​ការ​តេស្ដ​សាកល្បង​ និងបាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពីថ្ងៃ​ទី​២៣ ខែ​មិថុនា​នេះ។

    ក្រុមហ៊ុន Sinopharm’s China National Biotec Group (CNBG) របស់​ចិន​ និង​​ក្រុមហ៊ុន​​ Group 42 របស់​ប្រទេសអារ៉ាប់រួមបាន​ចុះ​កិច្ច​ព្រមព្រៀង​​សហការ​លើ​ការ​ធ្វើ​តេស្ដ​សាកល្បង​ដំណាក់កាលទី៣​ នៃ​វ៉ាក់សាំង​ COVID-19 នេះ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង និង​អាប៊ុយដាប៊ី​ តាមរយៈ​សន្និសីទ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ។ 

    ក្រុមហ៊ុនមួយ​នេះ​ ជា​ក្រុមហ៊ុន​ដំបូង​នៅ​ប្រទេស​ចិន​ដែល​បាន​ធ្វើ​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំង COVID-19 នៅ​ក្រៅ​ប្រទេស​ព្រោះ​អ្នកជំនាញ​លើកឡើង​ថា ​ករណី​ឆ្លង​ក្នុង​ស្រុក​ត្រូវបាន​គ្រប់គ្រង​ និង​មិន​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការ​ធ្វើ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣។

    អ្នកជំនាញ​បាន​លើកឡើង​ថា​ ការ​តេស្ដ​សាកល្បង​ជាទូទៅ​បែងចែក​ជា​ ៣ ​ដំណាក់កាល។ ដំណាក់កាលទី១ ​គឺ​វាយតម្លៃ​ទៅលើ​សុវត្ថិភាព។ ដំណាក់កាលទី២​ ​ភាគច្រើន​សិក្សា​ទៅលើ​ទាំងផ្នែក​សុវត្ថិភាព និង​សកម្មភាព​ឆ្លើយតប​របស់​ប្រព័ន្ធភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង ព្រមទាំង​ស្វែង​យល់​ពី​វិធី​ចាក់​ថ្នាំ​បង្ការ​។ រីឯ​ដំណាក់កាលទី៣ ​​ផ្ដោត​សំខាន់​លើ​ការ​វាយតម្លៃ​លើ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ទៅលើ​ចំនួន​អ្នកចូលរួម​ច្រើន​ជាង​មុន។ ប្រសិនជា​ការ​ធ្វើ​តេស្ដ​នេះ​ទទួល​បាន​ជោគជ័យ វ៉ាក់សាំង​នេះ​គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ដែល​អាច​ការពារ​មនុស្សពី COVID-19

    ការតេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស​​របស់​វ៉ាក់សាំង​នេះ​ បាន​ចាប់ផ្ដើម​នៅ​ស្រុក Wuzhi ខេត្ត Henan កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា​​ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ១ ១២០​ នាក់​អាយុ​ពី ១៨ ​ដល់ ​៥៩ ​ឆ្នាំ ហើយ​ត្រូវចាក់​វ៉ាកសាំង​២ ​ដង​ក្នុង​រយៈពេល ​២៨ ​ថ្ងៃ​។ អ្នកស្ម័គ្រចិត្ត​ទាំងអស់​ដែល​ទទួល​បាន​វ៉ាក់សាំងបាន​បង្កើត​អង់ទីករ​ក្នុង​កម្រិត​ខ្ពស់​ដែល​អាច​ទប់ស្កាត់​វីរុសមិន​ឲ្យ​​ឆ្លង​ទៅ​ក្នុង​កោសិកា។ ក្រុមហ៊ុន CNBG ​បាន​ឲ្យ​ដឹងថា​វ៉ាក់សាំង​នេះ​បាន​ឆ្លង​ផុត​ដំណាក់កាលទី១ និង​ដំណាក់កាល​ទី​២ ​ហើយ​។

    ក្នុង​រយៈពេល​ ២ ខែកន្លង​ទៅ​នេះ ក្រុមហ៊ុន​បាន​សាងសង់​កន្លែង​​ផលិត​វ៉ាក់សាំង COVID-19 ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ជាមួយនឹង​ស្ដង់ដារ ការសាងសង់ និងកម្រិត​គុណភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការអន្តរជាតិ។ អ្នកជំនាញ​បាន​លើកឡើង​ទៀត​ថា ​វ៉ាក់សាំង​នេះ​អាច​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ ​២០២០ ឬ​ដើម​ឆ្នាំ​ក្រោយ ហើយ​ក្រុមហ៊ុន​អាច​ផលិត​វ៉ាក់សាំង​បាន​ជាង​ ២០០ លាន​ក្នុង​មួយ​ឆ្នាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម