backup og meta

ទូតចិនប្រចាំកាហ្សាក់ស្ថាន ព្រមានពីជំងឺរលាកសួតមិន​ដឹងប្រភព ឆ្លងលឿនជាង COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 10, 2020

    ទូតចិនប្រចាំកាហ្សាក់ស្ថាន ព្រមានពីជំងឺរលាកសួតមិន​ដឹងប្រភព ឆ្លងលឿនជាង COVID-19

    ស្ថានទូត​​ចិន​ប្រចាំ​​ប្រទេស​កាហ្សាក់ស្ថាន​បាន​ព្រមាន​ដល់​ប្រជាជន​ខ្លួន​​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ពី​ជំងឺ​រលាក​សួត​ថ្មី​​ ដែល​មិន​ទាន់​ដឹង​ប្រភពបង្ក​ ក្រោយ​ពី​ករណី​ឆ្លង​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ខែ​មិថុនា។

    ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ស្ថានទូត​​ចិន​បាន​លើក​ឡើង​ថា​អត្រា​ស្លាប់​នៃ​ជំងឺ​រលាក​សួត​នេះ​គឺ​ខ្ពស់​ជាង​អត្រា​ស្លាប់​ដោយ​ជំងឺ​ COVID-19 ហើយ​ក្រសួង​សុខាភិបាល​របស់​ប្រទេស​កាហ្សាក់ស្ថាន​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ថ្មី​នេះ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​វីរុស​បាននៅឡើយ។

    បើ​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​Global Times កាលពី​យប់​ថ្ងៃទី៩ ខែ​កក្កដា នៅ​ប្រទេសកាហ្សាក់ស្ថានគឺ​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​ជំងឺ​រលាកសួត​​នេះ ១ ៧៧២​នាក់​នៅ៦ខែ​ដំបូង​នៃ​​ឆ្នាំ​២០២០​ ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​រហូតដល់ ៦២៨​នាក់​ក្នុង​ខែមិថុនា ហើយ​​មាន​ប្រជាជន​ចិន​ក្នុង​ចំណោម​នោះ​ដែរ។ ហេតុ​នេះ​ហើយ​ស្ថានទូត​​ចិន​បាន​ក្រើន​រំឭក​ដល់​ប្រជាជន​ខ្លួន​ឲ្យ​ដឹង​ពី​ស្ថានការណ៍​នេះ និង​ដើម្បី​បង្ការ​ការ​ឆ្លង​។

    ក្នុង​វិបសាយ​ស្ថានទូត​ចិន​​បាន​ដកស្រង់​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​កាហ្សាក់ស្ថាន​ថា​មាន​តំបន់​ចំនួន​បី​ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ គឺ​ខេត្ត Atyrau ខេត្ត Aktobe និង​ទីក្រុង Shymkent។ ក្នុង​តំបន់​ទាំង​បី​នេះ​គឺ​មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​នេះ​ជិត​៥០០​ករណី​ ដែល​ក្នុង​នោះ​អ្នកជំងឺជាង​៣០​នាក់​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។

    ប្រទេស​កាហ្សាក់​ស្ថាន​បាន​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​ទី​១៦ ខែ​មិនា​ និង​បិទ​ទីក្រុង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ COVID-19 ហើយ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​ប្រទេស​នេះ​បាន​បន្ធូរ​បន្ថយ​ការ​បិទ​ទីក្រុង ប៉ុន្តែ​ការ​រឹតត្បិត និង​វិធានការណ៍​ដាក់​នៅ​ដាច់​ដោយឡែក​នៅ​តែ​បន្ត​មាន​នៅ​តំបន់​ខ្លះ​ក្រោយ​ពី​មានការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​ដែល​មិន​ទាន់​ដឹង​ប្រ​ភព​ច្បាស់​នេះ​។

    កាល​ពី​ចុង​ខែ​មិថុនា មន្ត្រី​សុខាភិបាលក៏​បាន​ព្រមាន​អំពី​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​រលាកសួត​នេះ។ អ្នកស្រី Saule Kisikova ប្រធាន​ផ្នែក​សុខាភិបាល​នៅ​ទីក្រុង Nur-Sultan បាន​និយាយ​ថា​គ្រូពេទ្យ​ឃើញ​មាន​មនុស្ស​ដែល​មាន​រោគសញ្ញា​ជំងឺ​រលាក​សួត​ ៦០០នាក់​ក្នុង​មួយ​ថ្ងៃ​បើ​ប្រៀប​ធៀប​នឹង​ចំនួន​មនុស្ស​មាន​រោគសញ្ញា​មុន​នឹង​មាន​ជំងឺ COVID-19 មាន​តែ​៨០​នាក់​ប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ​មាន​អ្នក​ជំងឺ​៣៥០ ទៅ​៤០០​នាក់​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ដោយ​មាន​ជំងឺ COVID-19 ឬ​ជំងឺ​រលាក​សួត​ថ្មីនេះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម