backup og meta

ការសិក្សាថ្មី៖ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត​៣០​ថ្ងៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 13, 2020

    ការសិក្សាថ្មី៖ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត​៣០​ថ្ងៃ

    ការ​សិក្សា​ថ្មី​មួយ​របស់​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ថា​វីរុស COVID-19 ​អាច​រស់​នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រ​ដាស​ប្រាក់​បាន​រហូត​ដល់​ទៅ​ជិត​៣០​​ថ្ងៃ​ ហើយ​ថា​វីរុស​នេះ​អាច​រស់​បាន​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​ត្រជាក់។

    វិប​សាយ​សុខ​ភាព Healthshots បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​តុលា ថា​ ទី​ភ្នាក់​ងារ​ផ្នែក​វិទ្យា​សាស្រ្ត​ជាតិ​អូស្រ្តាលី​ បាន​សិក្សា​ឃើញ​ថា​ក្នុង​សីតុណ្ហភាព​២០ អង្សាសេ វីរុស COVID-19 អាច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ ឬក្រដាស​ប្រាក់​ធ្វើពី​ប្លាស្ទិក​រហូត​ដល់​២៨​ថ្ងៃ ខណៈ​វីរុស​ផ្ដាសាយ Influenza A ​​អាច​រស់​បាន​ត្រឹម​១៧​ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​សារ​តែ ហេតុ​នេះ​ហើយ ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចាត់​ទុក​ថា​ការ​រស់នៅ​បាន​យូរ​លើ​របស់​ទាំងនេះ នឹងធ្វើ​ឲ្យ​វីរុស​នេះ​កាត់តែ​ងាយ​ចម្លង​ពីម្នាក់​ទៅ​ម្នាក់ និង​បាន​ណែ​នាំ​ឲ្យ​មាន​ការ​លាង​សម្អាត​ដៃឲ្យ​បាន​ត្រឹម​ត្រូវ រួមទាំង​របស់របរ​ដែល​អាច​​មាន​ផ្ទុក​វីរុស​នេះ​ដូច​គ្នា។​

    ការ​សិក្សា​ខាង​លើ​បាន​ធ្វើ​ការ​សិក្សា​នៅ​សីតុណ្ហភាព​២០អង្សាសេ ៣០ អង្សាសេ និង​ ៤០​អង្សាសេ ហើយ​ថា​វីរុស COVID-19 អាច​រស់​នៅ​បាន​កាន់​តែ​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​កាន់តែ​ត្រ​ជាក់។ មួយ​វិញ​ទៀត វីរុស COVID-19 ក៏អា​ច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រដាស​ប្រាក់​ធ្វើ​ពី​ប្លាស្ទិក បាន​យូរ​ជាង​ក្រណាត់​គ្រើមៗ​ ឬ​ក្រ​ណាត់​ធ្វើ​ពី​កប្បាស​ផង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម