backup og meta

វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Dec 01, 2019

    វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ

    វ៉ាក់សាំង​ជំងឺ​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ភាព​ប្រឈម​ កំពុង​កើនឡើង​នៃជំងឺ​អូទីស្សឹម (Autism) ​ក្នុង​ចំណោមក្មេងៗ​នោះឡើយ។ តាម​ការ​សិក្សា​ថ្មី​របស់​លោក​វេជ្ជបណ្ឌិត Anders Hviid នៃ​វិទ្យាស្ថាន Statens Serum នៅ​ដាណាម៉ាក ករណី​ប្រឈម​ខ្ពស់​កើតមាន​ជំងឺ​អូទីស្សឹម ដោយសារ​ក្មេងមាន​សាច់ញាតិ​​មាន​កើត​ជំងឺ​នេះទេ។

    ការព្រួយបារម្ភខ្លាំងពាក់ព័ន្ធ​​រវាង​វ៉ាក់សាំង​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច ជាមួយ​ជំងឺ​អូទីស្សឹម (វិបត្តិ​សតិ​បញ្ញា) បាន​កើតឡើង​អស់​រយៈពេល ២​ ទសវត្ស​រ៍​មកហើយ ចាប់តាំង​ពី​មាន​របាយការណ៍​មួយ​នៅ​ឆ្នាំ១៩៩៨ អះអាង​ថា វ៉ាក់សាំង​ទាំង​នេះ និង​ជំងឺ​អូទីស្សឹម មាន​ជាប់ពាក់ព័ន្ធ​គ្នា​ដោយ​ផ្ទាល់។

    ក្នុង​ការសិក្សា​ថ្មី​នេះ លោក​វេជ្ជបណ្ឌិត​បាន​ធ្វើការ​ពិនិត្យ​លើក្មេងៗចំនួន ៦៥៧.៤៦១​ នាក់។ ក្នុង​នោះ ក្មេង ៦.៥១៧​ នាក់ មាន​រោគសញ្ញា​ជំងឺ​អូទីស្សឹម។ ការ​សិក្សា​នេះ ធ្វើឡើង​លើ​ក្មេងៗ​ទាំង​អស់ក្នុងប្រទេស​ដាណាម៉ាក ​ដែល​កើតចន្លោះ​ឆ្នាំ ​១៩៩៩-២០១០។ ក្មេងៗ​ទាំង​នោះត្រូវបាន​ពិនិត្យ​មើល​ចាប់តាំង​ពី​អាយុ ១​ ឆ្នាំ រហូត​ដល់​ឆ្នាំ២០១៣។ ក្នុង​ចំណោមក្មេងទាំង​អស់ មាន ៩៥% បាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច។

    ជាលទ្ធផល​នៃ​ការ​សិក្សា ក្មេងៗ​មាន​សាច់ញាតិ​កើត​ជំងឺ​អូទីស្សឹម​ ​ប្រឈម​នឹង​ការ​កើត​មាន​រោគសញ្ញា​ជំងឺ​នេះ ដល់​ទៅ ៧​ដង ច្រើន​ជាងក្មេងៗគ្មាន​សាច់ញាតិ​កើត​ជំងឺ​នេះ។ ក្នុង​នោះ ក្មេងប្រុសប្រឈម​​កើត​មាន​រោគសញ្ញា​ជំងឺ ច្រើនជាង​ក្មេង​ស្រី​ដល់​ទៅ ៤​ ដង។

    ការ​សិក្សា​រកឃើញ​ទៀត​ថា ក្មេងពុំបាន​ទទួល​ការ​ចាក់​វ៉ាក់សាំង មាន ១៧% ប្រឈម​កើតមាន​រោគសញ្ញា​ជំងឺ​អូទីស្សឹម ជាងក្មេងបាន​ទទួល​ការ​ចាក់វ៉ាក់សាំងការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អូច។

    គួរបញ្ជាក់​ថា រោគសញ្ញាដំបូង​របស់​ជំងឺ​អូទីស្សឹម អាច​មាន​ច្រើន​ខុសៗគ្នា រួមមាន ​អាកប្បកិរិយា​ចូលចិត្ត​ក្ដាប់ ឬលា​ដៃ យក​ក្បាល​បោក​ជាមួយ​វត្ថុ​ផ្សេងៗ ពេលខ្លះ​ឆេវឆាវ ឬ​ក៏ធ្វើឲ្យ​ខ្លួន​ឯង​របួស​ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Dec 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម