អ្នកស្រី Jo Cameron អាចដឹងថាស្បែកគាត់ឆេះរលាក តាមរយៈធុំក្លិនឈ្ងៀមប៉ុណ្ណោះ ប៉ុន្តែបែរជាគ្មានការឈឺចាប់បន្តិច។ ជាធម្មតា ស្រ្តីចំណាស់ជនជាតិស្កុតឡែនរូបនេះ តែងប្រហែសធ្វើឲ្យដៃខ្លួនឯងរលាកដោយអចេតនា ព្រោះតែគ្មានដឹងការឈឺ ហើយករណីនេះ ត្រូវគេជឿថា លោកស្រីមានបម្រែបម្រួលហ្សែនកម្រមួយ ធ្វើគ្មានអារម្មណ៍ឈឺចាប់នោះឡើយ។