backup og meta

អាយុ​កាន់​តែ​ច្រើន សម្រាល​កូនដោយ​វះកាត់ កាន់តែ​ជួប​ហានិភ័យ​ខ្ពស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 18, 2019

    អាយុ​កាន់​តែ​ច្រើន សម្រាល​កូនដោយ​វះកាត់ កាន់តែ​ជួប​ហានិភ័យ​ខ្ពស់

    សម័យ​នេះ​ ដោយ​សារ​បច្ចេក​វិទ្យា​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​កាន់​តែ​ទំនើប ស្រីៗ​ច្បាស់​ជា​មិន​ចង់​សម្រាល​កូនតាម​ធម្មតា​ជាតិ​នោះ​ទេ។ អ្នក​មាន​ជីវភាព​ធូរ​ធារ ប្រាកដ​ជាជ្រើស​វិធី​សម្រាល​ដោយ​វះ​កាត់​មិន​ខាន ប៉ុន្តែ​ត្រូវ​ដឹង​ថា លើកលោក​នេះ គ្រប់​យ៉ាងមាន​គុណ​សម្បត្តិ តែ​មាន​គុណវិបត្តិ ពិសេស​បើវ័យ​យើង​កាន់​តែ​ចាស់ ហានិភ័យ​ប្រឈម​សម្រាល​ដោយ​វះ​កាត់​កាន់​តែខ្ពស់។ 

    ការ​សិក្សា​ថ្មី​ ទើប​​ចេញ​​ផ្សាយ​ លើកាសែតនៃ​សមាគម​វេជ្ជសាស្ត្រ​កាណាដា (CMAJ)  បង្ហាញ​ថា ស្រីៗអាចជួបផលវិបាកសម្រាល​កូន​ដោយ​វះកាត់ ជាងសម្រាល​តាមធម្មជាតិ ពិសេស​ម៉ាក់ៗមាន​វ័យ​កាន់​តែចាស់ ហានិភ័យ​កាន់តែ​ខ្ពស់។

    អត្រា​សម្រាលកូន​ដោយ​វះកាត់ក្នុង​ប្រទេស​អភិវឌ្ឍន៍ ​កើន​ឡើងដល់ជាង ២០% ទោះបីជា​អង្គការ​សុខភាព​ពិភពលោក ណែនាំ​ឲ្យ​ធ្វើ​ការ​សម្រាល​ដោយវះកាត់ត្រឹមតែ ១០-១៥ ភាគរយ ចំពោះម៉ាក់ៗ ឬ​កូន ស្ថិតនៅ​ក្នុង​ស្ថាន​ភាពគ្រោះថ្នាក់ក៏ដោយ ព្រោះ​វះកាត់​អាច​សង្រ្គោះ​ជីវិត ប៉ុន្ដែ​ក៏​អាច​ប្រឈម​ការ​ឆ្លង​ជំងឺ ហូរឈាម​ច្រើន និង​បំផ្លាញ​សរីរាង្គ​បន្ដពូជ​ផងដែរ។

    ការសិក្សា​ថ្មីៗ គឺ​ចង់​ដឹង​កាន់តែ​ច្បាស់ តើ​មាន​ផលវិបាក​ញឹកញាប់​ប៉ុនណាបង្ក​ដោយ​ការ​វះកាត់សម្រាល​កូន ហើយ​បញ្ហា​អ្វី​ខ្លះ ទើប​ស្រីៗ​ជាច្រើនសម្រេច​ចិត្ត​សម្រាល​ដោយ​វះកាត់​ជាជាង​សម្រាល​តាម​ធម្មជាតិ?

    សម្រាល​កូនដោយ​វះកាត់ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

    • សម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន
    • កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា?

    ការ​សិក្សាធ្វើឡើង​លើស្រីៗ ១.៤៤៤ ​នាក់ មានផលវិបាក​ធ្ងន់ធ្ងរសម្រាល​កូនដោយ​វះកាត់រួច ទាំង​ពីមុន​គ្មាន​បញ្ហា​សុខភាព​នោះ ខណៈសិក្សា​នេះក៏​ពិនិត្យលើ​ស្រីៗ ៣.៤៦៤​នាក់ មិនជួប​ផលវិបាកក្រោយ​សម្រាល​ដូច​គ្នា។ ជាលទ្ធ​ផល រកឃើញ​ថា សម្រាល​ដោយ​វះកាត់ មាន​អត្រា ៨០​% ជួប​ផលវិបាក ជាង​សម្រាល​តាម​ធម្មជាតិ។

    លើស​ពី​នេះ ស្រីៗ អាយុ​លើស ៣៥ ​ឆ្នាំសម្រាល​​ដោយ​វះកាត់ អាច​ជួប​ផលវិបាក​ធ្ងន់ធ្ងរ ៣ ​ដង ខ្ពស់ជា​ស្រីៗ​មាន​វ័យ​ទាប​ជាង​នេះ ព្រោះ​នៅពេលយើងអាយុ​ច្រើន សាច់ដុំ​ស្បូនបាត់បង់​សមត្ថភាព​កន្រ្ដាក់ ​នាំឲ្យ​ហូរ​ឈាមច្រើនក្រោយ​ការ​វះកាត់ ដែលករណី​ហូរ​ឈាម​ច្រើន​នេះ មាន​កើត​ឡើង​ចំពោះ​ស្រីៗ​សម្រាល​ដោយ​វះកាត់​ដល់​ទៅ ៨៥ ភាគរយ​ឯណោះ ខណៈ​ស្រីៗវ័យក្រោម ២៥ ​ឆ្នាំ សម្រាល​ដោយ​វះកាត់​ មាន​អត្រាជួប​ផលវិបាក ខ្ពស់​​ជាង​ស្រីៗសម្រាល​​តាម​ធម្មជាតិដល់ទៅ ៦០ ភាគរយ។

    លទ្ធផលនេះ បង្ហាញ​ថា ស្រីៗ គួរប្រុងប្រយ័ត្ន​ចំពោះ​ការ​សម្រេច​ចិត្ត​សម្រាល​ដោយ​វះកាត់​ លើកលែងស្ថិត​ក្នុងករណី​ចាំបាច់ មាន​គ្រោះថ្នាក់​ចំពោះ​ម៉ាក់ៗ ឬកូនប៉ុណ្ណោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម