backup og meta

បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 24, 2019

    បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង

    ហាត់ប្រាណ​រាល់ថ្ងៃ ដើម្បី​បង្កើន​កម្លាំង​សាច់ដុំ ល្អសម្រាប់​សុខភាព ថែម​ជួយឲ្យរាង​ស្អាត​សង្ហា​ថែមទៀត។ យ៉ាង​ណា គ្នា​យើងប្រហែល​មិនដឹងទេ​ថា បង្កើន​ថាមពល​សាច់ដុំ ជួយ​ឲ្យ​អាយុវែង។ ត្រង់​នេះ ប្រិយមិត្តប្រហែល​ឆ្ងល់ថា តើថាមពល​សាច់ដុំ (Muscle Power) ខុសគ្នា​នឹង​កម្លាំង​សាច់ដុំ (Muscle Strength) ម៉េចខ្លះ?

    ថាមពលសាច់ដុំ ខុសពី​កម្លាំងសាច់ដុំ ត្រង់ថា ​អាស្រ័យ​នឹង​កម្លាំង ល្បឿន​បញ្ចេញ នៅពេល​ធ្វើ​ចលនា។ ឧទាហរណ៍ លើក​ទម្ងន់ ១ដង ត្រូវការ​កម្លាំង ប៉ុន្ដែ​លើក​ទម្ងន់ច្រើន​ដង និង​លឿន​តាមអាច​ធ្វើ​បាន គឺជា​ថាមពល។

    ងាក​ទៅ​ការលើកឡើង​ខាងលើ “បង្កើន​ថាមពល​សាច់ដុំ ជួយ​ឲ្យ​អាយុវែង‘ គឺជា​លទ្ធផល​ការ​សិក្សា​របស់​សាស្ដ្រាចារ្យ Claudio Gil Araujo ប្រធាន​អប់រំ និង​ស្រាវជ្រាវ នៅ​គ្លីនិក​វេជ្ជសាស្ដ្រ​លំហាត់ប្រាណ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។ ការសិក្សានេះ ធ្វើឡើង​លើ​មនុស្ស ៣.៨៧៨​នាក់ (មិនមែន​អត្ដពលិក) អាយុ​ពី ៤១-៨៥​ ឆ្នាំ ​ចន្លោះ​ឆ្នាំ ​២០០១-​២០១៦ ដោយតម្រូវ​ឲ្យ​អ្នក​ចូលរួម​លើដុំដែក។

    អ្នកស្រាវជ្រាវ កំណត់​ថាមពល​សាច់ដុំក្រុមអ្នកចូលរួម​ម្នាក់ៗ ដោយ​យក​តួលេខ​ខ្ពស់បំផុត នៃការ​​​លើក​ដុំដែកបាន ដោយ​លើក ២-៣​ ដង ជាមួយ​នឹង​ការ​បន្ថែម​ទម្ងន់ដុំដែក។ ក្រោយ​ទទួល​លទ្ធផល​លើក​ដុំដែក ការ​ស្រាវជ្រាវ បាន​​បែងចែកអ្នក​ចូល​រួម​ផ្តោត​សំខាន់​លើ​​ថាមពល​សាច់ដុំ​ជា ៤​ក្រុម ក្រុម​ទី១ សំដៅ​អ្នក​មាន​ថាមពលទាប​បំផុត ទៅកាន់​ក្រុមទី ​៤ ខ្ពស់បំផុត ដើម្បី​ធ្វើការ​វិភាគ ដោយ​​​ផ្អែក​លើ​ភេទ​ផងដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ផ្អែក​លើ​ទិន្ន័យតាមដាន​អ្ឲ ជាមធ្យម ៦ ឆ្នាំកន្លះ ពេល​វាយតម្លៃ​ដំបូង មាន​បុរស ២៤៧​នាក់ និង​ស្រី ៧៥​ នាក់ស្លាប់ នាំ​ឲ្យ​ការ​ស្រាវជ្រាវ រកឃើញ​ថា មាន​ថាមពល​សាច់ដុំ​ខ្ពស់ មាន​អត្រា​រស់បាន​យូរ​ជាងមាន​ថាមពល​សាច់ដុំ​ទាប។

    សាស្ដ្រាចារ្យ Claudio Gil Araujo បញ្ជាក់​ថា អ្នកចូលរួម​ស្ថិតក្នុង​​ក្រុម​ទី១ ប្រឈម​ការ​ស្លាប់ពី ១០-១៣​ ដង ខ្ពស់ជាង​អ្នកចូលរួម​នៅ​ក្រុមទី​៣ និងទី ​៤។ ចំណែក​ក្រុម​ទី ២ ប្រឈម​ការស្លាប់ ៤-៥​ ដង ខ្ពស់ជាង​ក្រុម​ទី៣ និង​ក្រុមទី​៤។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម