backup og meta

កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 10, 2019

    កំហឹង ប៉ះពាល់​សុខភាព​ជាង​កើត​ទុក្ខ​ទៀត ចឹង​កុំធ្វើ​ឲ្យ​ប៉ាម៉ាក់ខឹង​ច្រើនពេក

    អារម្មណ៍​ខឹង នរណា​ក៏មាន​ដែរ ជាពិសេសពេល​ប៉ាម៉ាក់​របស់​យើង កាន់តែ​ចាស់ៗ គាត់​ឆាប់ខឹង​ជាង​មុន​បន្ដិច។ អ៊ីចឹងហើយ យើង​ចាំបាច់​កុំធ្វើ​រឿងណាឲ្យ​គាត់ខឹងច្រើន ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​គាត់ ជាង​កើត​ទុក្ខ​ទៅទៀត។

    អ្នកជំនាញ​ជាច្រើន បាន​លើកឡើង​ថា ការ​កើត​ទុក្ខ ការ​បាត់បង់​មនុស្ស​ជាទីស្រលាញ់ និង​ភាពឯកា ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​មនុស្ស​ចាស់។

    តែ​ការសិក្សា​ថ្មី​មួយ របស់​សាកលវិទ្យាល័យ Concordia នៅ​ទីក្រុង​ម៉ុងត្រេអាល់ ប្រទេស​កាណាដា រកឃើញ​ថា កំហឹងអាច​នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព ដោយ​បង្ក​មាន​ជំងឺ​បេះដូង រលាក​សន្លាក់ មហារីក និង​ការ​រលាក (Inflammation)។ លោក Meaghan A Barlow អ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា កំហឹងអាច​បង្ក​​ទៅ​កើត​ជំងឺ​រ៉ាំរ៉ៃ​នានា ចំណែក​ការ​កើត​ទុក្ខ មិន​បង្ក​ឲ្យ​កើត​ជំងឺដូច្នេះ​ទេ។

    ការសិក្សានេះ មាន​ការចូលរួម​ពី​មនុស្ស​ចាស់ វ័យ ៥៩-៩៣​ឆ្នាំ ចំនួន ២២៦​នាក់ នៅ​ទីក្រុង​ម៉ុងត្រេអាល់។ រយៈពេល ជាង ១​សប្ដាហ៍ អ្នកចូលរួម បំពេញ​ចម្លើយ​អំពី​ថា តើ​ខឹង និង​កើតទុក្ខ ធ្វើ​ឲ្យ​ពួកគេមាន​អារម្មណ៍​យ៉ាងណា? អ្នកស្រាវជ្រាវ វាយតម្លៃ​ការរលាកចេញ​ពី​គំរូឈាម និង​សួរ​អ្នកចូលរួម ថាតើពួកគេ​មាន​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ​ទេ?

    លទ្ធផលរកឃើញ​ថា មនុស្ស​វ័យ ៨០​ឆ្នាំ និង​លើស​នេះ ខឹង​ជាប់​រាល់​ថ្ងៃ មាន​កម្រិត​ខ្ពស់​ប្រឈម​ការរលាក និង​ជំងឺ​រ៉ាំរ៉ៃ ចំណែក​ការកើត​ទុក្ខ មិន​បង្កឲ្យ​មានការ​រលាក និង​ជំងឺ​រ៉ាំរ៉ៃ​នានានោះទេ។ អ្នកស្រាវជ្រាវ ណែនាំ​ថា ការអប់រំ សមាធិ អាចជួយ​មនុស្ស​ចាស់កាត់បន្ថយ​កំហឹង គ្រប់គ្រង​អារម្មណ៍​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម