backup og meta

ពេទ្យ​ព្រមានតារា​​ល្បី​ៗ​​នៅ​អាមេរិក​ រឿងញ៉ាំ​សុក​ខ្លួន​​ឯង

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2019

    ពេទ្យ​ព្រមានតារា​​ល្បី​ៗ​​នៅ​អាមេរិក​ រឿងញ៉ាំ​សុក​ខ្លួន​​ឯង

    តារា​ស្រី​ល្បី​ៗ​​ដែល​មាន​កូន​​ហើយ ​ដូច​ជា តារា​ម៉ូដែល​​​ Kim Kardashian តារា​​ចម្រៀង​ Hilary Duff ហើយ​សូម្បី​តែ​​ភរិយា​តារា​បាល់​ទាត់​អង់គ្លេស Wayne Rooney បាន​បង្កើត​ទម្លាប់​ថ្មី ​គឺ​៉ញ៉ាំ​សរីរាង្គ​សុក​របស់​ខ្លួន​​ឯង ក្នុង​ទម្រង់​ជា​ថ្នាំ​គ្រាប់ ឬ​​​ចម្អិន​ឲ្យ​ឆ្អិន​។​

    តាម​សារព័ត៌មាន​អង់គ្លេស Daily Mail ទំនោរ​ថ្មី​​នេះ ក៏​ព្រោះ​តែ​តារា​ល្បី​ៗ​ខាង​លើ ឮ​ និង​ជឿ​ត​ៗ​គ្នា​ថា ញ៉ាំ​សរីរាង្គ​ក្នុង​ខ្លួន​ នឹង​ជួយ​ជំរុញជាតិ​ដែក​ក្នុង​ខ្លួន ជួយ​អារម្មណ៍​បាន​ប្រសើរ និង​​​ធ្វើ​ឲ្យ​សម្បូរ​ទឹក​ដោះ​សម្រាប់​បំបៅ​កូន​។

    ទោះ​ជា​យ៉ាង​ណា ទាក់​ទិន​នឹង​​ដំណឹង​ខាង​លើ​ ដែល​ថា​​ធ្វើ​ឲ្យ​មាន​ជាតិ​ដែក និង​ជំនួយ​​​ដល់​រាង​កាយ​នោះ ​​​សមាគមក្រុម​​គ្រូ​ពេទ្យ​ឯក​ទេស​​​​ផ្នែក​សម្ភព និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ ផ្នែក​សិក្សា​ប្រព័ន្ធ​សរីរាង្គ​​បង្ក​កំណើត​ស្រ្តី បាន​ច្រាន​ចោល​ទាំង​ស្រុង ដោយ​អះ​អាង​​ សរីរាង្គ​​នោះ​ពុំ​បាន​ផ្តល់​​ប្រយោជន៍​អ្វី​នោះ​ទេ ហើយ​ថែម​ទាំង​​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ ព្រោះ​ពួក​គេ​រក​ឃើញ​ថា នៅ​ក្នុង​សុក​មនុស្ស​​មាន​ផ្ទុក​​បាក់តេរី​ អាច​បង្ក​ឲ្យ​ឆ្លង​រោគ​ពី​ម្តាយ​ទៅ​កូន​ទៀត​ផង តាម​រយៈ​ការ​បំបៅ​ដោះ​។

    ជា​ការ​ក្រើន​រម្លឹក​ ក្រុម​គ្រូ​ពេទ្យ​ ក៏​បាន​អំពាវ​នាវ​ឲ្យ​តារាស្រី​ខាង​លើ បញ្ឈប់​​ជំនឿ​ញ៉ាំសរីរាង្គ​នោះ​ ទោះ​ក្នុង​ទម្រង់​ជា​ការ​ចម្អិន ឬ​ជា​ថ្នាំ​​គ្រាប់​ក៏​ដោយ​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម