backup og meta

ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

    ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង

    ជំងឺ​រលាក​សន្លាក់​ (Arthritis) កើត​លើ​មនុស្ស​គ្រប់​វ័យ មិន​រើស​ក្មេងចាស់​នោះទេ ហើយ​បើ​ធ្លាប់​របួស ឬ​ឧស្សាហ៍​ឈឺ​ជង្គង់ គួរ​ទៅជួប​ពេទ្យ​ពិនិត្យ ព្រោះ​កត្ដា​នេះនាំ​ឲ្យ​កើត​ជំងឺ​រលាកឆ្អឹងជង្គង់ ព្យាបាល​មិន​ជា​ទេ បាន​ត្រឹម​លេប​ថ្នាំ​សម្រួល​អាការៈ​ប៉ុណ្ណោះ។

    ការសិក្សា​មួយរកឃើញ​ថា អ្នក​របួស​ជង្គង់ប្រឈម​ការ​វិវត្ត​ទៅកើត​ឈឺ​ខ្នង លើស​អ្នក​គ្មាន​បញ្ហា​របួស​ជង្គង់ ចំនួន ៤​ដង។ ការសិក្សា​នេះវិភាគ​ចេញ​ពី​ការសិក្សា​ចេញផ្សាយ​ពីមុន ចំនួន ៥៣ លើ​មនុស្ស ជាង ១​លាន​នាក់ ដោយ​មាន​មនុស្ស ១៨៥.០០០​នាក់ មាន​បញ្ហា​របួស​ជង្គង់។

    របួស​ជង្គង់បាន​បំផ្លាញ​ជាលិកា ហើយ​កម្រ​នឹង​ជាសះសើ្បយដូចដើម​វិញ​ណាស់។ ឆ្អឹងខ្ចី និង​សរសៃ​ពួរ ពិបាក​នឹង​ព្យាបាល​ណាស់ ដោយសារ​ការផ្គត់ផ្គង់​ឈាម មាន​កម្រិត ហេតុនេះធ្វើឲ្យ​មាន​បម្រែបម្រួល​ជីវសាស្ត្រនៃ​សន្លាក់ និង​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ជង្គង់។ នេះ​បើតាម​លោក Erik Poulsen អ្នកដឹកនាំ​ការសិក្សា និង​ជាសាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ដាណឺម៉ាក​ខាងត្បូង។

    អត្ថបទពាក់ព័ន្ធ៖ ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត

    ជំងឺ​រលាក​សន្លាក់​ជង្គង់ កើតឡើង​នៅពេល​ជាលិកា​ដែល​អាច​បត់បាន (Flexible Tissue) នៅ​ចុង​ឆ្អឹង ធ្លាក់​ចុះ។ ពេលមិន​អាច​ព្យាបាល​ជា​សះស្បើយ អ្នក​ជំងឺ​អាច​ត្រឹមលេប​ថ្នាំ ដើម្បី​សម្រួល​ដល់​ការ​ឈឺចាប់​ប៉ុណ្ណោះ។

    បញ្ជាក់​ថា ក្រៅ​ពី​របួស​ជង្គង់ នៅ​មាន​មូលហេតុ​ជាច្រើន​ផ្សេងទៀត បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ជង្គង់ ដូចជា ខ្សោយ​សាច់ដុំ បម្រែបម្រួល​ជីវសាស្ត្រ ខ្សោយ​សមត្ថភាព​មុខងារ លើស​ទម្ងន់ ​និង​ជំងឺ​ធាត់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម