backup og meta

ចំនួន​ក្មេងដែល​​ស្លាប់​ដោយ​ញ៉ាំ​ផ្លែគូលែន​ថ្ងៃ​មុន​ កើន​លើស ១០០​នាក់ហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 19, 2019

    ចំនួន​ក្មេងដែល​​ស្លាប់​ដោយ​ញ៉ាំ​ផ្លែគូលែន​ថ្ងៃ​មុន​ កើន​លើស ១០០​នាក់ហើយ

    សប្ដាហ៍​មុន “Hello គ្រូពេទ្យ’ បាន​ជម្រាប​ប្រិយមិត្ត​ពី ក្មេងៗ​ញ៉ាំ​​ផ្លែគូលែន ​៣១​នាក់​ស្លាប់ និង​រាប់សិប​នាក់ ដេកពេទ្យ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្ដែ​ឈាន​ចូល​មក​ដល់​សប្ដាហ៍​នេះ តួលេខ​ក្មេងៗ​ស្លាប់​ដោយសារ​ញ៉ាំ​ផ្លែគូលែន បាន​កើនឡើង​ដល់ ១១៣​នាក់​ហើយ។

    លោក Ashok Kumar Singh មន្រ្តី​សុខាភិបាល​រដ្ឋ Bihar របស់​ឥណ្ឌា បញ្ជាក់​ថា ក្មេង​ជាង ១០​នាក់​ទៀត បាន​ស្លាប់​កាលពី​ថ្ងៃអង្គារ ម្សិលមិញ ហើយសរុប​តួលេខ​ក្មេង​ស្លាប់​ដោយសារ​ញ៉ាំ​ផ្លែគូលែន មាន​ចំនួន ១១៣​នាក់។ លោក​បន្ដ​ថា ក្មេង ៦០​នាក់​ទៀត ដែល​មាន​អាយុ​ក្រោម ១០​ឆ្នាំ និង​កង្វះអាហារ​រូបត្ថម្ភ កំពុង​ទទួល​ការ​ព្យាបាល ក្រោយ​ការ​ផ្ទុះឡើង​​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ (Acute Encephalitis Syndrome) នៅ​ស្រុក Muzaffarpur ក្នុង​រដ្ឋ Bihar នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៩។

    លោក​បន្ថែម​ថា ក្មេង ៦​នាក់ បាន​ជាសះស្បើយ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ការ​ព្យាបាល​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ។

    កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ ប្រជាពលរដ្ឋ​ឥណ្ឌា​រាប់សិប​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​មន្ទីរពេទ្យ​ក្នុង​ស្រុក Muzaffarpur ដោយ​ចោទ​អាជ្ញាធរ​ថា ធ្វើ​សកម្មភាព​យឺត និង​គ្មាន​យកចិត្ត​ទុកដាក់​នោះទេ។

    អត្ថបទពាក់ព័ន្ធ៖ ក្មេងៗ​ញ៉ាំ​​ផ្លែគូលែន ​៣១​នាក់​ស្លាប់ និង​រាប់សិប​នាក់​ទៀត ដេក​ពេទ្យ

    រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ (Acute Encephalitis Syndrome) កំណត់​តាមរយៈ​​អាការៈ​គ្រុនក្ដៅ​ខ្លាំង ប្រកាច់ ពិការ (Paralysis) និង​ការ​ធ្លាក់ចុះ​កម្រិតស្ករ​ក្នុង​ឈាម។ អាការៈ​ទាំង​នេះ បណ្ដាល​មកពី​មេរោគ បាក់តេរី និង​ជាតិ​ពុល រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។

    ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ អ្នក​វិទ្យាសាស្ត្រ​អាមេរិក កាលពី​ឆ្នាំ​២០១៥ រកឃើញ​ថា វា​ពាក់ព័ន្ធ​នឹង​សារធាតុ​ពុល នៅ​ក្នុង​ផ្លែ​គូលែន និង​ផ្លែឈើ​ដាំនៅ​ក្នុង​តំបន់​ត្រូពិច ដែល​កម្ពុជា និង​ប្រទេស​អាស៊ាន​ផ្សេងទៀត ក៏នៅ​ក្នុង​តំបន់​នេះ​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម