backup og meta

ក្មេងៗស្លាប់ ជិត ១៥០នាក់ តែមិនទាន់ច្បាស់មកផ្លែគូលែន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 27, 2021

    ក្មេងៗស្លាប់ ជិត ១៥០នាក់ តែមិនទាន់ច្បាស់មកផ្លែគូលែន

    “Hello គ្រូពេទ្យ’ ជាបន្ដបន្ទាប់ បាន​ជម្រាប​ជូន​ប្រិយមិត្ត​ពី​ករណី​ក្មេង​ស្លាប់​ជាច្រើន ដោយសារ​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាល់ (Acute Encephalitis Syndrome) នៅ​ក្នុង​រដ្ឋ Bihar ​ជា​រដ្ឋក្រីក្រ​មួយ នៅ​ភាគខាងជើង ប្រទេស​ឥណ្ឌា។ មកដល់​ពេលនេះ អាជ្ញាធរ​ពុំទាន់អាច​បញ្ជាក់​ពីមូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយទេ ថាតើមកពី​ផ្លែគូលែន ឬ​បញ្ហា​អ្វីផ្សេងទៀត?

    លោក Harsh Vardhan រដ្ឋមន្រ្តី​សុខាភិបាល​ឥណ្ឌា បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទីថា ក្មេង ១៣៦​នាក់ បាន​ស្លាប់ ​ដោយ​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ នៅ​ស្រុក​ទាំង ១៦ ក្នុង​រដ្ឋ Bihar។ ខណៈ​កាល​ពីចុង​​សប្តាហ៍ ក្មេង ៣​ នាក់​ទៀតបាន​ស្លាប់ ក្នុង​មន្ទីរពេទ្យ​ស្រុក Muzaffarpur ធ្វើ​ឲ្យ​ចំនួន​ក្មេង​ស្លាប់ ​កើន​ដល់ ១៣៩ ​នាក់។ ជាមួយ​គ្នា​នេះ ក៏មាន​សេចក្តីរាយការណ៍​ខ្លះ ក្មេង​ស្លាប់​នៅ​ក្នុង​រដ្ឋ Bihar បានកើន​ដល់ ១៥០ ​នាក់​ហើយ។

    តាមស្ថិតិ​របស់​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ Bihar នៅ​ឆ្នាំ ​២០១៩​ ក្មេង​ចំនួន ៦២៦​នាក់ មាន​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ។ ចំណែក​មូលហេតុ​បង្ក​ឲ្យ​មាន​រោគសញ្ញា​ជំងឺ​នេះ នៅ​តែប្រធានបទ ជជែក​ដេញដោល​នៅឡើយ ដោយ​អាជ្ញាធរ​ពុំទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នោះទេ។

    អ្នកជំនាញ អះអាង​ថា ការ​ផ្ទុះ​រោគសញ្ញា​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាវ អាច​បណ្ដាល​មកពី​ការ​បរិភោគ​ផ្លែគូលែន មាន​ជាតិពុល ហើយ​ធ្វើ​ឲ្យ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ធ្លាក់ចុះ​យ៉ាងខ្លាំង​ភ្លាមៗ រួមជាមួយ​ក្មេងៗ​​មានបញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រាប់ និង​ការកើនឡើងកម្ដៅ។

    ចំណែក​លោក Prem Kumar រដ្ឋមន្រ្តី​កសិកម្ម​ប្រចាំ​រដ្ឋ Bihar បញ្ជាក់​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​កសិកម្ម ១​ក្រុម ត្រូវ​បញ្ជូន​ទៅ​ស៊ើបអង្កេតលើ​ករណី​នេះ ​ថាតើ​ផ្លែគូលែន​ ពិតជា​មូលហេតុ​បណ្ដាល​ឲ្យ​ក្មេង​ៗ រាប់រយ​នាក់ស្លាប់ ឬមាន​មូលហេតុអ្វីផ្សេង​ទៀត?

    គួរបញ្ជាក់​ថា ហេតុការណ៍​ក្មេងៗ​ឥណ្ឌា ស្លាប់រាប់​រយ​នាក់​នេះ បាន​កើតឡើង​ចាប់តែ​ពី​សប្ដាហ៍​មុន ក្រោយ​ក្មេងៗទាំង​នោះ បរិភោគ​ផ្លែគូលែន ដាំ​ក្នុង​ស្រុក Muzaffarpur។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម