backup og meta

អំបិល​ហិម៉ាល័យ ពណ៌​ផ្កាឈូក ថ្លៃ​ខ្ពស់​ខ្លាំង ហើយក៏ជួយ​សុខភាព​ជាងអំបិលធម្មតាឆ្ងាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 25, 2019

    អំបិល​ហិម៉ាល័យ ពណ៌​ផ្កាឈូក ថ្លៃ​ខ្ពស់​ខ្លាំង ហើយក៏ជួយ​សុខភាព​ជាងអំបិលធម្មតាឆ្ងាយ

    អំបិល ត្បិតតែ​មាន​រសជាតិប្រៃ ដែល​មនុស្ស​ជាទូទៅ​មិនសូវចូលចិត្ត តែ​ក៏មិន​អាច​អត់បាន​នោះទេ សម្រាប់​ដាំស្លរ​ប្រចាំ​ថ្ងៃ។ ធម្មតា យើង​ប្រើ​អំបិល ដែល​ប្រមូល​ពី​ក្រាមអំបិល ក្រោយ​ទឹកសមុទ្រ ហួត​អស់ពី​វាលស្រែ​អំបិល។ តែមាន​អំបិល​មួយ​ប្រភេទទៀត គេហៅ​ថា អំបិល​ហិម៉ាល័យ​ពណ៌​ផ្កាឈូក ជា​រូបធាតុ​កម្រ មាន​នៅ​ក្បែរ​ប្រជុំ​កូនភ្នំ​ហិម៉ាល័យ ក្នុង​តំបន់ Punjab របស់​ប៉ាគីស្ថាន មាន​តម្លៃ​ខ្ពស់ ហើយ​ជឿថា ល្អ​សម្រាប់​សុខភាព។

    អំបិល​ហិម៉ាល័យ​ពណ៌ផ្កាឈូក មាន​រូបមន្ត​គីមី ស្រដៀង​នឹង​អំបិលធម្មតា ដែល​ប្រើសម្រាប់​ដាំស្លរដែរ ដោយ​មាន​សូដ្យូម​ក្លរ៉ាយ (Sodium Chloride) រហូត​ដល់ ៩៨​%។ ក្រៅពីនេះ វាផ្ទុក​ដោយសារធាតុ​រ៉ែ មាន​ដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​កាល់ស្យូម ដែល​ធ្វើឲ្យ​អំបិល មាន​ពណ៌​ផ្កាឈូក។

    និយាយ​ពីផលប្រយោជន៍​ចំពោះ​សុខភាព​វិញ អំបិល​ហិម៉ាល័យ​ពណ៌ផ្កាឈូក មាន​សារធាតុរ៉ែ ចំនួន ៨៤​ប្រភេទ ល្អ​សម្រាប់​សុខភាព។ អំបិល​កម្រ​នេះ មាន​កម្រិត​សូដ្យូមទាប និង​គ្រាប់​ធំជាង​អំបិល​ធម្មតា ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រើអំបិល​តិចជាង​មុន​ក្នុងអាហារ។ ជាងនេះ​ទៅទៀត ការ​ប្រើ​អំបិល​ប្រភេទ​នេះ ក្នុង​អាហារ ឬភេសជ្ជៈ ជួយ​រក្សា​តុល្យភាព​សារធាតុរាវ​ក្នុង​រាងកាយ និង​បង្ការ​ការ​ខ្សោះជាតិ​ទឹក។

    អត្ថបទពាក់ព័ន្ធ៖ តាម​ក្បូន​ពេទ្យ គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​១ឆ្នាំ ញ៉ាំ​ស្ករ ឬ​អំបិល​ទេ?

    និយាយ​ពីតម្លៃ​វិញ តាម​គេហទំព័រ Business Insider អំបិល​ហិម៉ាល័យ​ពណ៌​ផ្កាឈូក ថ្លៃ ពី ៥-៨​ដុល្លារ /១០០​ក្រាម ឬ​ប្រមាណ ពី ៥០-៨០​ដុល្លារ/គីឡូក្រាម។ ដូច្នេះ បើប្រៀបធៀប​នឹង​តម្លៃ​អំបិល​ធម្មតា ដែល​ប្រើប្រាស់​​ក្នុង​ប្រទេស​យើង ថ្លៃ​ប្រមាណ ១.០០០​រៀល/គីឡូក្រាម នោះ គឺ​ខុសគ្នា​ប្រមាណ ២០០​ដង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម