backup og meta

វៀតណាម ផលិតវ៉ាក់សាំងផ្ដាសាយជ្រូកជោគជ័យ ក្រោយផ្ទុះជំងឺនេះ ស្ទើរពេញប្រទេស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 03, 2019

    វៀតណាម ផលិតវ៉ាក់សាំងផ្ដាសាយជ្រូកជោគជ័យ ក្រោយផ្ទុះជំងឺនេះ ស្ទើរពេញប្រទេស

    នៅឆ្នាំ២០១៩ វៀតណាម បាន​រងគ្រោះយ៉ាង​ខ្លាំង ដោយ​ជំងឺផ្ដាសាយជ្រូក រាលដាល​ស្ទើរ​តែគ្រប់​ខេត្ត​ទាំងអស់ ហើយ​បង្ខំឲ្យ​អាជ្ញាធរ និង​ម្ចាស់កសិដ្ឋាន សម្លាប់​ជ្រូករាប់លាន​ក្បាល។ តែ​ពេលនេះ វៀតណាមរាយការណ៍​ថា បានទទួល​លទ្ធផល​វិជ្ជមាន​លើ​ការផលិត​វ៉ាក់សាំង​ជំងឺផ្ដាសាយ​ជ្រូក។

    សាកលវិទ្យាល័យ​ជាតិ​កសិកម្ម​វៀតណាម (VNUA) ចាប់ផ្ដើម​ស្រាវជ្រាវ​វ៉ាក់សាំងនេះ តាំងពី​ចុងខែ ​មីនា ដោយ​ផលិត​វ៉ាក់សាំង ៤​ ប្រភេទ។ វ៉ាក់សាំង ១​ប្រភេទ ក្នុង​ចំណោម​វ៉ាក់សាំងទាំង ៤ ប្រភេទ​នេះ បាន​បង្ហាញ​លទ្ធផលល្អ ដោយ​ជ្រូកដែល​យក​មកតេស្ដសាកល្បង ១៤​ក្បាល មានតែ ១ក្បាល​ប៉ុណ្ណោះ បាន​ងាប់​ដោយសារ​មេរោគ​ជំងឺផ្ដាសាយជ្រូក។

    សាកលវិទ្យាល័យដដែលនេះ បញ្ជាក់ថា វ៉ាក់សាំងផ្តាសាយជ្រូក មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សុវត្ថិភាព។ ចំណែក​រដ្ឋមន្រ្តីក្រសួង​កសិកម្ម វៀតណាម លោក Nguyen Xuan Cuong បញ្ជាក់​ថា លោក​នឹងបញ្ជូន​ក្រុមអ្នកជំនាញ ទៅធ្វើការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​កសិកម្ម ដើម្បីផលិត​វ៉ាក់សាំងនេះ។

    គួរបញ្ជាក់​ថា ជំងឺផ្ដាសាយជ្រូក បាន​រាលដាល​ចូល​ក្នុង​ខេត្ត​ចំនួន ៦០/៦៣ របស់វៀតណាម ហើយ​ជ្រូក ជិត ៣​លាន​ក្បាល ស្មើ ១០% នៃ​ជ្រូកសរុប​ក្នុង​ប្រទេស ត្រូវ​សម្លាប់ចោល។ វៀតណាម រាយការណ៍​ថា បាន​ខាតបង់​ប្រមាណ ១៥៤,៧៧​ លាន​ដុល្លារ ដោយសារ​បញ្ហា​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម