backup og meta

៦នាក់/ម៉ោង ​ប៉ងធ្វើអត្តឃាតនៅថៃ ដោយសារមូលហេតុធំ ៣

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 04, 2019

    ៦នាក់/ម៉ោង ​ប៉ងធ្វើអត្តឃាតនៅថៃ ដោយសារមូលហេតុធំ ៣

    បញ្ហា​បរាជ័យ បាក់ទឹកចិត្ដ (Depression) អារម្មណ៍​សោកសៅ បាត់បង់​ចំណង់លើការចូលចិត្ត​ពីមុន និង​បញ្ហា​ជុំវិញខ្លួន​ផ្សេងទៀត ជិះឥទ្ធិពល​​ខ្លាំង​ដល់​ផ្លូវ​ទឹកចិត្ត ហើយ​ងាយជំរុញ​ឲ្យ​ពួកគេ លែង​ចង់​រស់​នៅ​បន្ត ហើយ​ប៉ង​បញ្ចប់​ជីវិត។ ជាក់ស្ដែង នៅ​ថៃ ចំនួន​អ្នក​​ប៉ង​សម្លាប់​ខ្លួន​ បន្ដកើនឡើង​ដល់ ប្រមាណ ៥៣.០០០​នាក់ នៅ​ឆ្នាំ២០១៨ នៅ​ប្រកៀកប្រកិត​ជប៉ុន និង​កូរ៉េ​ខាងត្បូង។ 

    នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​ថៃ បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ អ្នក​ប៉ុនប៉ង​អត្តឃាត មាន​ប្រមាណ ៥៣.០០០​នាក់ ឬ ជាមធ្យម ៦​នាក់/ម៉ោង ហើយ​មនុស្ស ប្រមាណ ៤.០០០​នាក់ បាន​ស្លាប់។ លោក Kiattiphum Wongrajit ប្រធាន​នាយកដ្ឋាន​នេះ បញ្ជាក់​ថា បញ្ហាបាក់ទឹកចិត្ត ទំនាក់ទំនង​បរាជ័យ និង​ការប្រើប្រាស់​សារធាតុញៀន​ហួសកម្រិត ជាមូលហេតុ​ចម្បង នាំឲ្យ​មនុស្ស​សម្រេចចិត្ត​ធ្វើ​អត្តឃាត។

    លោក​បន្តថា អត្រា​អ្នកប៉ុនប៉ង​អត្តឃាត បាន​កើនឡើង​ដល់ ៦,១១​នាក់/ម៉ោង បើធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹម ៦,០៣​នាក់/ម៉ោង។ ក្នុង​នោះ អត្រា​អត្តឃាត ក្នុង​ចំណោមបុរស ខ្ពស់ជាង​ស្ត្រី ចំនួន ៤​ដង ហើយ​ក្រុម​បុរស​ប៉ុនប៉ង​អត្តឃាត​ច្រើនជាងគេ មាន​អាយុពី ៣៥-៣៦​ឆ្នាំ ចំណែក​ស្ត្រី​វិញ ពី​អាយុ ៥០-៥៤​ឆ្នាំ។

    អត្ថបទពាក់ព័ន្ធ៖ ក្បួន​​ងាយៗជួយ​ឲ្យសុខភាព​ផ្លូវ​ចិត្ត​ល្អ

    ក្រៅពីនេះ ក្រុម​ងាយរងគ្រោះ​ផ្សេងទៀត មាន​ដូចជា អ្នកមាន​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ អ្នកបាត់បង់​មនុស្ស​ជិតស្និទ្ធិ​ភ្លាមៗ អ្នក​គេងមិន​លក់​រ៉ាំរ៉ៃ អ្នក​មាន​អារម្មណ៍​ឡើង-ចុះ​លឿន និង​អ្នក​ធ្លាប់​ប៉ុនប៉ង​អត្ដឃាត​ពីមុន។

    លោក​ប្រធាន​នាយកដ្ឋាន​ដដែល​បន្ថែម​ថា ពាក់ព័ន្ធ​បញ្ហា​នេះ ចាំបាច់​ត្រូវមាន​ការយល់ដឹង​ជា​សាធារណៈ​អំពី​បញ្ហា​អត្តឃាត និង​វិធីដោះស្រាយ​។

    គួរបញ្ជាក់​ថា នៅ​តំបន់​អាស៊ីយើង កូរ៉េខាងត្បូង ជាប្រទេស​មាន​អត្រា​អត្តឃាត​ច្រើនជាងគេ រហូត​ដល់ ២៦,៩​នាក់/១០​ម៉ឺន​នាក់ ដោយភាគច្រើន ជាមនុស្ស​វ័យ​ចំណាស់។ បន្ទាប់មក ជប៉ុន មាន​អត្រា​អត្ដឃាត ១៨,៥​នាក់/១០​ម៉ឺន​នាក់ ដោយ​ភាគច្រើនជា​យុវជន។

    អត្ដឃាត

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម