backup og meta

កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 11, 2019

    កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ

    យើងដឹងហើយថា ផឹកភេសជ្ជៈ​ផ្អែមច្រើន ប៉ះពាល់​ដល់សុខភាព បង្ក​ជា​ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជាដើម។ តែការសិក្សា​ថ្មីៗនេះ រកឃើញ​ទៀតថា ភេសជ្ជៈផ្អែម បង្កឲ្យ​កើតមហារីក​ច្រើន​មុខ​ទៀត។

    ការសិក្សានេះ ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ​អង់គ្លេស BMJ ដោយ​វិភាគលើ​ទិន្នន័យ​ពលរដ្ឋ​បារាំង ១០១.២៥៧​នាក់ ដោយ ២១% ជា​បុរស និង ៧៩% ជាស្ត្រី និង​វាយតម្លៃ​លើ​ការផឹក​ភេសជ្ជៈ​ផ្អែម​របស់​ពួកគេ។ អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​ការសិក្សានេះ រយៈពេល ៩​ឆ្នាំ ពី​ឆ្នាំ២០០៩-២០១៨ វាយតម្លៃ​លើ​កត្ដាប្រឈម នៃ​មហារីក​គ្រប់ប្រភេទ។

    លទ្ធផល រកឃើញថា ការផឹកភេសជ្ជៈ​ផ្អែម ១០០​មីល្លីក្រាម/ថ្ងៃ បង្កើន​កត្ដាប្រឈម​នឹង​ជំងឺ​មហារីក​គ្រប់ប្រភេទ ១៨% និង​មហារីក​សុដន់ ២២% ប៉ុន្ដែ​មហារីក​ក្រពេញប្រូស្ដាត និង​មហារីកពោះវៀន មិនពាក់ព័ន្ធនោះទេ។ ទោះបី​ភេសជ្ជៈ​ផ្អែម បែងចែក​ជា​ប្រភេទ​ទឹកផ្លែឈើ និង​ប្រភេទ​ភេសជ្ជៈ​ផ្អែមខ្លាំង ក៏ភេសជ្ជៈ​ទាំង ២ប្រភេទ​នេះ បង្ក​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​មហារីក​ផងដែរ។

    អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​ឲ្យ​ញ៉ាំ​ជាតិស្ករ តិចជាង ១០% នៃ​ថាមពល​សរុប ប៉ុន្ដែបើ​កាត់បន្ថយ​ដល់​ក្រោម ៥% ឬ ២៥​ក្រាម/ថ្ងៃ នោះ​វាកាន់តែ​ល្អ​ថែមទៀត។ ចំណែក​ប្រទេស​ជាច្រើន រួមមាន​ចក្រភព​អង់គ្លេស បែលហ្ស៊ិក បារាំង ម៉ិកស៊ិក បាន និង​គ្រោង​អនុវត្ត​ពន្ធ​លើ​ភេសជ្ជផ្អែម ក្នុង​គោលបំណង​លើកកម្ពស់​សុខភាព​ប្រជាជន។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម