backup og meta

២ នាក់ស្លាប់ ជិតមួយពាន់នាក់ធ្លាក់ខ្លួនឈឺ ដោយសារបាក់តេរីក្នុងសាច់មាន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 26, 2019

    ២ នាក់ស្លាប់ ជិតមួយពាន់នាក់ធ្លាក់ខ្លួនឈឺ ដោយសារបាក់តេរីក្នុងសាច់មាន់

    រដ្ឋចំនួន ៤៨ នៅ​អាមេរិក កំពុង​ផ្ទុះការ​ឆ្លង​បាក់តេរីម្យ៉ាង​ឈ្មោះថា  Salmonella ​បណ្ដាល​ឲ្យ​មនុស្សយ៉ាងហោច​ណាស់ ២ ​នាក់​ស្លាប់ និង ៧៦៨ ​នាក់ ធ្លាប់​ខ្លួន​ឈឺ ក្នុង​នោះ ១២២​ នាក់ បញ្ជូនទៅ​​មន្ទីរពេទ្យ។

    មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) បញ្ជាក់​ថា ភាគច្រើននៃ​ការឆ្លង​បាក់តេរី Salmonella បណ្ដាល​មកពី​សាច់សត្វ​បក្សី​តាម​កសិដ្ឋាន ជាពិសេស សាច់មាន់ និង​សាច់ទា។ អ្នកស្រាវជ្រាវរកឃើញថា អ្នកជំងឺ ៣១៥​ នាក់ បានឆ្លង​បាក់តេរីនេះ តាមរយៈ​ការប៉ះពាល់​សត្វបក្សី​រស់។

    ពេលនេះ មជ្ឈមណ្ឌល CDC ពុំទាន់​ប្រកាស​ឲ្យ​យក​ផលិតផល​សាច់មាន់​ណាមួយ ត្រលប់​ចូល​ក្រុមហ៊ុន​វិញ​នៅឡើយទេ ដោយ​គ្រាន់តែ​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​ការឆ្លង​បាក់តេរី។

    អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​ផង! ត្រី Tuna របស់​ក្រុមហ៊ុនមួយនៅ​​វៀតណាម មានផ្ទុក​បាក់តេរី

    ការឆ្លង​បាក់តេរី Salmonella កើតឡើង តាមរយៈ​ការញ៉ាំ​សាច់ឆៅ ស៊ុត ឬ​អាហារ​មាន​ផ្ទុក​បាក់តេរី​នេះ ដែល​រោគសញ្ញាឆ្លងមាន​​ដូចជា ក្អួត រាក ចុកពោះ រយៈពេលពី ៤-៧ ​ថ្ងៃ។ មជ្ឈមណ្ឌល CDC បញ្ជាក់​ថា បាក់តេរី Salmonella បណ្ដាល​ឲ្យ​ពលរដ្ឋ​អាមេរិក ១,២​លាន​នាក់ ធ្លាក់ខ្លួន​ឈឺ ហើយ ២៣.០០០​នាក់ ចូល​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង ៤៥០​ នាក់ ស្លាប់​រៀងរាល់​ឆ្នាំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម