backup og meta

ផ្តាសាយជ្រូក H1N1 ​នៅ​មីយ៉ាន់​ម៉ា សម្លាប់អ្នកជំងឺដល់ទៅ ៧១នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 29, 2019

    ផ្តាសាយជ្រូក H1N1 ​នៅ​មីយ៉ាន់​ម៉ា សម្លាប់អ្នកជំងឺដល់ទៅ ៧១នាក់

    រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុង​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស ក្រោយ​ជំងឺផ្តាសាយជ្រូក H1N1 គិត​មក​ដល់​ពេល​​នេះ បាន​សម្លាប់​មនុស្ស​​​ឡើង​ដល់​ ៧១​ នាក់​ហើយ នៅ​ទូទាំង​ប្រទេស។

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ​ជ្រូក H1N1 នៅ​​ភូមា បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន ហើយបើ​យោង​តាម​សេចក្តី​​​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ប្រទេសនេះ គិតចាប់​​ពី​ថ្ងៃ ០១​ មករា មក​ដល់​ថ្ងៃ​ ២៤ កក្កដា ២០១៩ ករណី​​​អ្នក​ឈឺ​ដោយ​សារ​ផ្តាសាយ​ជ្រូក H1N1​នេះ សរុប​មាន​ដល់​ទៅ ៣៣៧​ករណី ក្នុង​នោះ ​ស្លាប់​ ៧១នាក់ ខណៈ​ ៥៧​នាក់​ស្លាប់ ក្នុង​ចំណោម​អ្នកស្លាប់​ ត្រូវ​ពេទ្យ​ជំនាញ​រក​ឃើញ​ថា ដោយ​សារ​មូលហេតុ​មេរោគ H1N1 ផង និងគួប​ផ្សំ​ជាមួយ​ជំងឺ​ប្រចាំ​កាយ មាន​ដូច​ជា ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម រលាក​ផ្លូវ​ដង្ហើម និង​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះខ្សោយ​។

    បើ​តាម​វិទ្យាស្ថាន​​សិក្សា​ពី​មេរោគ​ឆ្លង របស់​​​ភូមា បាន​​​ឲ្យ​ដឹង​ថា ផ្តាសាយជ្រូក H1N1 ការ​លេច​ចេញ​រោគ​សញ្ញា​ អាចប្រទះ​ឃើញ​ចន្លោះ​ពី ​១-​៥​ ថ្ងៃ តាម​រយៈ​អាការៈ ​​ដូច​ជា​ គ្រុន​ក្តៅ ក្អក ហៀរ​សំបោរ ឈឺ​ខ្លួន ឈឺ​ក្បាល ស្រៀវ​ស្រាញ ក្អួត​ និង​រាក។ ហើយ​​មេរោគ​នេះ​ អាច​​​ចម្លង​​រោគតាម​វត្ថុ​រាវ​ចេញ​ពី​រាង​កាយ​​មនុស្ស ​ដូច​​ជា ​កណ្តាស់ ​​ក្អក ​ឬ​ចម្លង​តាម​​ដៃដែលមាន​​ផ្ទុក​មេរោគ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម