backup og meta

ស្ត្រីពពោះ ហើយមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រឈមខ្ពស់កូនកើតស្លាប់

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

    ស្ត្រីពពោះ ហើយមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រឈមខ្ពស់កូនកើតស្លាប់

    មិនមែន​បំភ័យទេ ប៉ុន្ដែនេះជាលទ្ធផល​នៃ​ការសិក្សា​របស់​អ្នកជំនាញ នៅ​សាកលវិទ្យាល័យ Glasgow របស់​ស្កុតឡែន ដោយ​រកឃើញ​ថា ស្រ្តីពពោះ ដែល​មាន​ជំងឺទឹកនោម​ផ្អែម ប្រភេទ២ ប្រឈម​ហានិភ័យ ៥​ដង កូនកើតស្លាប់ បើធៀប​នឹង​ស្ត្រីពពោះ ដែល​គ្មាន​ជំងឺ​នេះ។

    អ្នកជំនាញ​នៅសាកលវិទ្យាល័យ Glasgow បាន​សិក្សា​លើ​ទារក ៥.៣៩២​ នាក់ ដែល​បាន​កើត​ពី​ម្ដាយ ៣.៨៤៧​ នាក់ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ចាប់ពី​ឆ្នាំ១៩៩៨-២០១៦។ លទ្ធផលរកឃើញ​ថា ស្ត្រីពពោះ មាន​ជំងឺទឹកនោមផ្អែម ប្រភេទ១ ប្រឈម​ហានិភ័យ ៣​ដង កូនកើតស្លាប់ បើធៀបនឹង​អ្នក​គ្មាន​ជំងឺនេះ។ ចំណែក​ស្ត្រីពពោះ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ប្រឈម​នឹង​ហានិភ័យ ៥​ ដង កូនកើតស្លាប់។ អ្នកស្រាវជ្រាវ បញ្ជាក់ថា ជាតិស្ករ​ខ្ពស់​ក្នុង​ឈាម និង​ជំងឺធាត់ ជាកត្តា​បង្ក​ហានិភ័យ​ខ្លាំង។

    វេជ្ជបណ្ឌិត Sharon Mackin ដែលដឹកនាំ​ការសិក្សានេះ បញ្ជាក់​ថា ក្នុងនាម​ជា​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព វាសំខាន់ណាស់​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​នានា ជួយ​ដល់​ស្ត្រី អំឡុងវ័យ​បង្ក​កំណើត ដើម្បី​ពិនិត្យ​លើ​ទម្ងន់ និង​ជាតិស្ករ​ក្នុង​ឈាម ដូច្នេះ ពេល​ចាប់ផ្ដើម​ពពោះ ទោះបីជា​បាន​គ្រោង​ទុក ឬមិន​បាន​គ្រោង​ទុក វាជួយ​កាត់បន្ថយ​ហានិភ័យ កូនកើត​ស្លាប់។

    អត្ថបទពាក់ព័ន្ធ៖ បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម

    វេជ្ជបណ្ឌិតរូបនេះ បន្ថែម​ថា ស្រ្តីមាន​ជំងឺ​ទឹកនោមផ្អែម ចាំបាច់​ត្រូវ​ទៅ​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​ទឹកនោមផ្អែម​ភ្លាមៗ ក្រោយ​ទទួល​សញ្ញា​វិជ្ជមាន នៃការ​ពពោះ។ ដូច្នេះពេទ្យ​អាចជួយ​ដល់​អ្នកជំងឺ ចាប់តាំង​ពី​ដំណាក់កាល​ដំបូង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម