backup og meta

គ្រុនឈាមផ្ទុះខ្លាំង ត្រឹម ២៤ម៉ោងនៅបង់ក្លាដេស ឆ្លងទៅក្មេងជាង ១.០០០នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 31, 2019

    គ្រុនឈាមផ្ទុះខ្លាំង ត្រឹម ២៤ម៉ោងនៅបង់ក្លាដេស ឆ្លងទៅក្មេងជាង ១.០០០នាក់

    ជំងឺគ្រុនឈាម នៅឆ្នាំនេះ បានផ្ទុះឡើង​យ៉ាងខ្លាំង នៅតំបន់អាស៊ី ហើយ​បាន​ឆក់យក​អាយុ​ជីវិត មនុស្ស​ជាច្រើន​ផងដែរ។ ចំណែក​នៅបង់ក្លាដេស ជំងឺគ្រុនឈាម បានផ្ទុះ​ឡើង​ខ្លាំង​នៅខែ​កក្កដា ឆ្នាំ​២០១៩នេះ។

    ត្រឹមតែ​រយៈពេល ២៤​ម៉ោង មនុស្ស​ជាង ១.០០០​នាក់ បាន​ឆ្លង​ជំងឺគ្រុនឈាម ដោយ​ភាគច្រើន​ជា​កុមារ។ នេះបើតាម​ការបញ្ជាក់​របស់​លោក Ayesha Akhter មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បង់ក្លាដេស កាលពី​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៩។

    ចាប់តាំង​ពីខែ​មករា ឆ្នាំ​២០១៩ មក មាន​មនុស្ស ប្រមាណ ១៣.៦០០​នាក់ ឆ្លង​ជំងឺ​គ្រុនឈាម ដោយ ៨​នាក់ បាន​ស្លាប់ ហើយ​នៅ​ខែកក្កដានេះ មាន​ករណី​ជំងឺ​គ្រុនឈាម រហូត​ដល់ ៨.៣៤៨​ករណី។ ជំងឺនេះ ចាប់ផ្ដើម​ផ្ទុះឡើង ១៨៤​ករណី នៅ​ខែ​ឧសភា និង​កើនឡើង​ដល់ ១.៨២០​ករណី នៅ​ខែ​មិថុនា។

    មន្រ្តីសុខាភិបាល​បង់ក្លាដេស បញ្ជាក់​ថា ជំងឺ​គ្រុនឈាម បាន​កើតមាន​ក្នុង​ស្រុក​ជាង ៥០ ទូទាំង​ប្រទេស ដោយ​រដ្ឋធានី Dhaka ដែលមាន​មនុស្ស​រស់នៅ​ជាង ២០​លាន​នាក់​នោះ រងគ្រោះ​ខ្លាំងជាងគេ ដោយ​មន្ទីរពេទ្យ​ខ្លះ កំពុង​ប្រឈម​ការ​ខ្វះ​កន្លែង​សម្រាក សម្រាប់​អ្នក​ជំងឺ។

    អត្ថបទពាក់ព័ន្ធ៖ ស្លាប់ជិត ៥០០នាក់ ដោយជំងឺគ្រុនឈាម ហ្វីលីពីនប្រកាសអាសន្ន

    លោក Ayesha Akhter បញ្ជាក់​ថា ក្រសួង​កំពុង​ធ្វើយ៉ាង​ណា ធានា​ថា រាល់​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ទាំង​អស់ មាន​ឱសថ និង​សម្ភារៈ​គ្រប់គ្រាន់ សម្រាប់​ដោះស្រាយ​បញ្ហា​ជំងឺ​គ្រុនឈាម​។ ជាមួយ​គ្នា​នេះ ក្រសួង​បាន​បើក​ផ្នែក​ពិសេស​មួយ នៅ​មន្ទីរពេទ្យ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្រុង Dhaka សម្រាប់​អ្នក​ជំងឺ​គ្រុនឈាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 31, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម