backup og meta

ពិតទេ ថ្នាំព្យាបាលជំងឺបាត់ការចងចាំ ជួយព្យាបាលកុមារអូទីស្សឹម?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 23, 2019

    ពិតទេ ថ្នាំព្យាបាលជំងឺបាត់ការចងចាំ ជួយព្យាបាលកុមារអូទីស្សឹម?

    អូទីស្សឹម ជាបញ្ហា​មិន​ប្រក្រតី​ក្នុង​ការទំនាក់​ទំនង​របស់​កុមារ ជាមួយ​អ្នកដទៃ​ទៀត ហើយ​ក៏ពុំទាន់​មាន​ថ្នាំ​ណាមួយ អាច​ព្យាបាល​អូទីស្សឹម​បាន​ទេ ដោយ​គ្រាន់តែ​មាន​វិធីព្យាបាល​តាម​ការ​អប់រំ ឲ្យ​កុមារ​ឆាប់​ចេះ​និយាយ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។

    ប៉ុន្ដែ​ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល រកឃើញ​ថា ថ្នាំ​ព្យាបាល​ជំងឺ​បាត់​ការ​ចងចាំ (Alzheimer) អាច​ជួយ​ជំរុញ​ឲ្យ​កុមារ​អូទីស្សឹម ឆាប់​ចេះ​និយាយ។ លោក Lidia Gabis ប្រធាន​ផ្នែក​ការ​លូតលាស់​កុមារ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sheba ក្នុង​ប្រទេស​អ៊ីស្រាអែល បង្ហាញ​ថា មានការ​អភិវឌ្ឍ​គួរឲ្យ​កត់សម្គាល់​ផ្នែក​ភាសា ក្រោយ​ការ​ព្យាបាល​កុមារ​អូទីស្សឹម អាយុ​ពី ៥-១០​ឆ្នាំ អស់រយៈពេល ៦ខែ។

    ការព្យាបាល​នេះ អ្នកស្រាវជ្រាវ បាន​ប្រើថ្នាំ និង​អាហារ​បំប៉ន រួមជាមួយ​នឹង​ការ​ព្យាបាល​តាម​ការ​អប់រំ។

    ការរកឃើញ​របស់​អ្នកស្រាវជ្រាវ​អ៊ីស្រាអែល គឺតាមរយៈ​ផ្ដល់​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ Denepezil សម្រាប់​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង Alzheimer និង​ថ្នាំ Acetylcholine លើ​កុមារ​អូទីស្សឹម ៦០​នាក់ អាយុ​ពី ៥-១៦​ឆ្នាំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម