backup og meta

រកឃើញតេស្តថ្មី​ ងាយ​ធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ ១ ជួយឲ្យព្យាបាលទាន់ពេល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 15, 2020

    រកឃើញតេស្តថ្មី​ ងាយ​ធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមប្រភេទ ១ ជួយឲ្យព្យាបាលទាន់ពេល

    ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ វិទ្យាស្ថាន​ស្រាវជ្រាវ Scripps នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាន​រក​ឃើញ​បច្ចេកទេស​ថ្មី តេស្ត​ដឹង​ថា​តើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​១ ឬ​អត់​ ដើម្បី​​​អាច​មាន​វិធាន​ការ​ព្យាបាល​ទាន់​ពេល​។

    តាម​សារព័ត៌មាន Medicalxpress ក្រុម​អ្នក​វិទ្យាសាស្រ្ត​ខាង​លើ បាន​រក​​ឃើញ វិធី​ដោយ​ការ​យក​ កោសិកា​​តូច​មួយ មក​ធ្វើ​តេស្ត​ផ្សាំ​ជា​មួយ​នឹងកោសិកាឈាម ( T-Cells) ប្រឆាំង​អាំងស៊ុយលីន  ដើម្បី​ឲ្យ​ដឹង​ពី​ភាព​ស៊ាំ​នឹង​រោគ​ទឹក​នោម​ផ្អែម​ប្រភេទ ​១ នៃ​កោសិកា​រាង​កាយ​ ដែល​បាន​យក​មក​ធ្វើ​តេស្ត។ ជា​មួយ​នីតិវិធី​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​ដឹង​ថា យើង​អាច​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដំណាក់​កាល​ដំបូង​ ឬ​អត់​ បាន​យ៉ាង​ច្បាស់ ដើម្បី​​ឲ្យ​ត្រៀម​ខ្លួន​មាន​វិធាន​ការ ​​​ព្យាបាល​ទាន់​ពេល​ ជា​ពិសេស​លើយុវវ័យ។

    បើ​តាម​លោក សាស្រ្តាចារ្យ Luc Teyton អ្នក​​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើង​ការ​ស្រាវជ្រាវ​ធ្វើ​​ឡើង​ ដោយ​យក​កោសិកា​សត្វ​កណ្តុរ​មក​ពិសោធ​ ហើយ​បន្ទាប់​ពី​នេះ នឹង​ធ្វើ​អនុវត្ត​យន្តការ​នេះ​​ទៅ​លើ​មនុស្ស ដើម្បី​​ព្យាបាល។​

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ១ ជា​​ប្រភេទ​ជំងឺ​ស៊ាំ​ ងាយ​កើត​ឡើង​លើ​​យុវវ័យ អាយុពី ​២០ ​ឆ្នាំ​ឡើង ដោយទៅ​បង្អាក់​សមត្ថភាពផលិត​អាំង​ស៊ុយ​លីន​ នៅ​ក្នុង​រាង​កាយ។ ហើយ​ចំពោះ​ រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ​១ ភាគ​ច្រើន ​គេ​​អាច​ដឹង​នៅ​ពេល​វា​លេច​ឡើង​​ជា​អាការៈ​​​ជា​រោគ​សញ្ញា​កើត​ឡើង​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​​ឲ្យ​​​ពិបាក​​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល។

    អត្ថបទពាក់ព័ន្ធ៖

    ​គួរ​បញ្ជាក់​ផង​​ដែរ​ថា ក្រុម​ស្រាវជ្រាវ បាន​​ចំណាយ​ពេល​ប្រមាណ ​៥​​ឆ្នាំ​ លើ​ការ​ស្រាវជ្រាវ​ខាង​លើ ដោយ​ប្រើ​បច្ចេកវិទ្យា​​ទំនើប​ជា​ជំនួយ​ក្នុង​ការ​សម្គាល់​កោសិកា។ បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​លើក​ឡើង នេះ​របក​គំហើញ​មួយ ​អាច​ជួយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ឲ្យមាន​ប្រសិទ្ធិភាព។​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jun 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម