backup og meta

មហារីក ក្លាយជាមេឃាតក ធំជាងគេ នៅប្រទេសអ្នកមាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 04, 2019

    មហារីក ក្លាយជាមេឃាតក ធំជាងគេ នៅប្រទេសអ្នកមាន

    យើងដឹង​ហើយ មហារីក ជាជំងឺ​សាហាវ ពិបាក​នឹង​ព្យាបាល ព្រោះ​មេរោគ​បង្ក​ជំងឺ​នេះ តែងតែ​វិវត្ត​ខ្លួន​ជានិច្ច ហើយ​ក៏មាន​ប្រភេទ​ជំងឺ​មហារីក​ខ្លះ​ទៀត មិន​អាច​ព្យាបាល​ជាសះស្បើយ​ទេ។ តាម​ការសិក្សា​ចុងក្រោយ មហារីក បាន​ក្លាយ​ជា​ជំងឺ​សម្លាប់​មនុស្ស​ច្រើន​ជាងគេ នៅ​តាម​បណ្ដា​ប្រទេស​អ្នក​មាន។

    អស់រយៈពេល ២-៣​ទសវត្ស​មកហើយ ជំងឺបេះដូង គឺ​ជា​មូលហេតុ​នាំមុខ​គេ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាងគេ មិនថា នៅ​ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រទេ។ ប៉ុន្ដែ​តាម​ការសិក្សា ២​ចុងក្រោយ ចេញផ្សាយ​លើ​កាសែត​វិជ្ជសាស្ត្រ The Lancet បញ្ជាក់​ថា មហារីក ក្លាយ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​មនុស្ស​នៅ​តាម​បណ្ដា​ប្រទេស​អ្នកមាន​ស្លាប់ច្រើន​ជាងគេ។ ជំងឺមហារីក បណ្ដាល​មនុស្ស​ស្លាប់ លើស​ជំងឺ​បេះដូង ចំនួន ២ដង នៅ​តាម​បណ្ដាល​ប្រទេស​អ្នកមាន។

    ទោះយ៉ាងណា ជំងឺ​បេះដូង នៅតែ​ជាមូលហេតុ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាងគេ គឺរហូត​ដល់ ៤០% នៃ​ការស្លាប់​នៅ​ទូទាំង​ពិភពលោក។ នៅ​ឆ្នាំ២០១៧ មាន​មនុស្ស​ប្រមាណ ៥៥​លាន​នាក់ បាន​ស្លាប់ ដោយ ១៧,៧​លាន​នាក់ ស្លាប់​ដោយ​ជំងឺ​បេះដូង រួមមាន​ខ្សោយបេះដូង គាំងបេះដូង ចុកទ្រូង និង​ដាច់សរសៃឈាម​ខួរក្បាល។

    លោក Gilles Dagenais សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Quebec’s Laval របស់​កាណាដា និង​ជាអ្នក​ដឹកនាំ​ការសិក្សា បញ្ជាក់​ថា មហារីក​ជា​មូលហេតុ​ធំទី២ បង្ក​ការស្លាប់​នៅ​ទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០១៧ ស្មើ​ប្រមាណ ២៦% នៃ​ការ​ស្លាប់​សរុប។ ប៉ុន្ដែ ខណៈ​ជំងឺ​បេះដូង បន្ដ​ធ្លាក់ចុះ ជំងឺ​មហារីក អាច​ក្លាយ​ជា​មូលហេតុ​ធំ​ទី១ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាងគេ នៅ​ទូទាំង​ពិភពលោក នា​រយៈពេល ២-៣​ទសវត្ស​ក្រោយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម