backup og meta

អ្នកប្រើដៃឆ្វេង ទើសគេទើសឯង តែពូកែរឿងម្យ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 09, 2019

    អ្នកប្រើដៃឆ្វេង ទើសគេទើសឯង តែពូកែរឿងម្យ៉ាង

    បើក្រឡេកមើលជុំវិញខ្លួន​យើង ភាគច្រើន​សុទ្ធ​តែ​អ្នក​ប្រើ​ដៃស្ដាំ ប៉ុន្តែ​ទើប​មាន​ភស្ដុតាង​ថ្មី​បញ្ជាក់​ថា អ្នក​ប្រើដៃ​ឆ្វេង ​ដែល​ទើស​គេឯង ជា​ពិសេស​ពេល​អង្គុយ​តុ​អី ​មានជំនាញ​មួយ គឺ​ប៉ិនប្រសប់​ខាង​និយាយ​ណាស់។

    អ្នកវិទ្យាសាស្ត្រ បាន​វិភាគ​លើ​សេណេទិក មនុស្ស ៤០​ម៉ឺន​នាក់ នៅ​អង់គ្លេស ដោយ​មាន​អ្នកប្រើ​ដៃឆ្វេង ប្រមាណ ៣៨.០០០​នាក់។ អ្នកវិទ្យាសាស្ត្រ ជាលើក​ដំបូង បាន​រកឃើញ​ចំណុច​ចំនួន ៤ លើ DNA ដែល​អាច​កំណត់​ឲ្យ​មនុស្ស​ប្រើដៃ​ឆ្វេង។ ក្នុង​ចំណោម​ចំណុច​ទាំង ៤​នោះ មាន ៣​ចំណុច ពាក់ព័ន្ធ​ជាមួយ​ប្រូតេអ៊ីន​នានា ដែល​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ និង​រចនាសម្ដ័ន្ធ​ខួរក្បាល។

    តាមរយៈ​ការសិក្សា រកឃើញ​ថា អ្នក​ប្រើ​ដៃឆ្វេង មាន​តំបន់​ភាសា​ក្នុង​ខួរក្បាល ទាំង​ខាងឆ្វេង និង​ខាងស្ដាំ ទំនាក់ទំនង​ជាមួយ​គ្នា ក្នុង​ចង្វាក់​មួយ​សម្របសម្រួល​គ្នា​ទៅវិញ​ទៅមក។ ដូច្នេះ​ហើយ ទើប​អ្នក​ប្រើដៃឆ្វេង ពូកែ​ខាង​ការងារ​ផ្នែកនិយាយ។ ជាមួយ​គ្នា​នេះ អ្នក​វិទ្យាសាស្ត្រ ក៏រកឃើញ​ដែរថា អ្នកប្រើ​ដៃឆ្វេង មាន​ហានិភ័យ​ទាប នៃ​ការ​កើត​ជំងឺ Parkinson និង​ជំងឺ​វិកលចរិក (Schizophrenia)។

    អ្នកវិទ្យាសាស្ត្រ Dominic Furniss សាស្ត្រាចារ្យ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ Oxford បញ្ជាក់​ថា អ្នកប្រើ​ដៃឆ្វេង ដោយសារ​​ការ​វិវត្ត​ផ្នែក​ជីវសាស្ត្រ នៃ​ខួរក្បាល ដែល​បណ្ដាល​មកពី​ការ​ចូលរួម​យ៉ាង​ស្មុគស្មាញ នៃ​ហ្សែន​ជាច្រើន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម