សម្រាប់អ្នកចូលចិត្តថតរូប ប្រាកដជាពេញចិត្តការរចនាគ្រាប់កាមេរ៉ា ៣គ្រាប់ របស់ iPhone 11 Pro និង iPhone Pro Max។ ប៉ុន្ដែកាមេរ៉ា ៣គ្រាប់នេះ បែរជាបង្កការភ័យខ្លាចដល់ក្រុមអ្នកជំងឺ Trypophobia។ ជំងឺ Trypophobia ជាជំងឺខ្លាចរន្ធ ឬប្រហោងតូច និងចង្កោមនៃរង្វង់ ដូចជា សំបុកឃ្មុំ ឈូក ឬប្រដាប់បាញ់ទឹកផ្កាឈូក ជាដើម។
អ្នកវិទ្យាសាស្ត្រផ្នែករូបភាព Geoff Cole មកពីសាកលវិទ្យាល័យ Essex ក្នុងចក្រភពអង់គ្លេស បញ្ជាក់ថា វាហាក់ចម្លែកបន្ដិច សម្រាប់អ្នកជំងឺ Trypophobia ដែលមានអារម្មណ៍មិនស្រួល នៅពេលសម្លឹងទៅកាន់ឡែនកាមេរ៉ា ៣គ្រាប់។ រូបភាពនេះ អាចបណ្ដាលឲ្យមានប្រតិកម្មជាច្រើន រហូតដល់កម្រិតធ្ងន់ធ្ងរ។
យោងតាមសាកលវិទ្យាល័យ Essex ការភ័យខ្លាចនេះ លេចឡើង ដោយសារការជំរុញរបស់លក្ខណៈរូបភាព រួមជាមួយសរីរាង្គនានា ដែលរងគ្រោះ។ សាកលវិទ្យាល័យដដែលនេះ រកឃើញថា នៅចក្រភពអង់គ្លេស មានប្រជាជន ប្រមាណ ១៦% មានបញ្ហា Trypophobia នេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕