backup og meta

ក្រុមហ៊ុនមេ របស់ Hello គ្រូពេទ្យ ឆ្លង​ផុត​វគ្គ​ដំបូង ឈានចូល ៣២ ក្រុម នៃប្រកួតប្រជែងលក្ខណៈអន្តរជាតិហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    ក្រុមហ៊ុនមេ របស់ Hello គ្រូពេទ្យ ឆ្លង​ផុត​វគ្គ​ដំបូង ឈានចូល ៣២ ក្រុម នៃប្រកួតប្រជែងលក្ខណៈអន្តរជាតិហើយ

    ឆ្លង​កាត់​វគ្គ​ជម្រុះ​តាម​រយៈ​ការ​បោះ​ឆ្នោត​អនឡាញ ពេល​នេះ Hello Health Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Hello គ្រូពេទ្យ បានឆ្លងផុត​វគ្គ ៦៤ក្រុម ​​ឈាន​ចូល​វគ្គ ៣២ ក្រុម នៃ​ការប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ​Most Innovative HealthTech Startup in Asia។

    បន្ទាប់​ពី​វគ្គ ៣២ ក្រុម ការ​ប្រកួត​នេះ​នឹង​ជម្រុះ​នៅ​ត្រឹម ១៦ ក្រុម ៨ក្រុម មុន​នឹង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គផ្តាច់​ព្រ័ត្រ ដែល​ការ​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​កិច្ច​ប្រជុំ Health Tech Summit នៅ​​​សិង្ហបុរី។

    Most Innovative HealthTech Startup in Asia ជា​ការ​ប្រកួត​ប្រជែង​តាម​អនឡាញ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។

    ការ​បោះឆ្នោត​នេះ​សម្រាប់​​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ និង Laptop ប៉ុណ្ណោះ ហើយ​ខាង​ក្រោម​នេះ​ជា​របៀប​នៃ​ការ​បោះឆ្នោត។

    ១- ចូលទៅកាន់វិបសាយ Hellokrupet – Hello​ គ្រូពេទ្យ

    ២- ចុចលើពាក្យថា Vote Now

    ៣- ជ្រើសរើសស្ថាប័នដែលខ្លួនពេញចិត្តនៅក្នុង Column ខាងក្រោម (លេខរៀងទី ៩ ​ឈ្មោះ Hello Health Group)

    ៥- បំពេញឈ្មោះ និង E-mail

    ៦- ចុចលើពាក្យ OK

    ៧- ចុចពាក្យ Vote Now ម្តងទៀត។

    លេខរៀងទី ៩ ចុច​ធីក លើ​ឈ្មោះ Hello Health Group

    បន្ត​អូស​មក​ក្រោម​បង្អស់ មក​ដល់​ពាក្យ ហើយ​ចុច​លើ VOTE NOW (បោះឆ្នោះឥឡូវ) ជា​ការ​ស្រេច

    អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ នឹង​ឱកាស​ទទួល​បាន​រង្វាន់ កុំ​ភ្លេចណា​ចូលរួម​បោះ​ឆ្នោតឲ្យ Hello Health Group ដើម្បី​ជាប់​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​លើ ហើយ​មាន​លទ្ធភាព​ពង្រីក​សកម្មភាព​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​សម្បូរ​បែប និងទូលំ​ទូលាយ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម