backup og meta

តារាម៉ូដែលថៃម្នាក់ ស្លាប់ដោយសារពុលស្រា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 25, 2019

    តារាម៉ូដែលថៃម្នាក់ ស្លាប់ដោយសារពុលស្រា

    ផឹកស្រាច្រើន មិនល្អសម្រាប់​សុខភាព​នោះទេ ដោយ​វាបង្ក​ឲ្យ​រាងកាយ​​យើង​ពុល និង​កើត​ជំងឺ​រលាកថ្លើម​ទៀត​ផង។ ជាក់ស្ដែង តារាម៉ូដែល​ថៃម្នាក់ ឈ្មោះ Thitima Noraphanpiphat ​ស្លាប់ ដោយសារ​ពុលស្រា កាលពី​សប្ដាហ៍មុន។

    លោក Samrit Tongtao ស្នងការ​ប៉ូលិសថៃ បញ្ជាក់ថា តាមកោសល្យវិច្ច័យ នាង Thitima Noraphanpiphat បាន​ស្លាប់ដោយសារ​ពុល​គ្រឿងស្រវឹង ព្រោះគ្មាន​សារធាតុរាវ​ផ្សេង​ទៀត ឬភស្ដុតាង​នៃ​ការ​ធ្វើឃាត​ផ្សេងទៀតទេ។ ប៉ូលិស​បន្ថែម​ថា នាង​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម ៤១៨ ​មិល្លីក្រាម/១០០​មិល្លីលីត្រ ដែល​ជា​កម្រិត​មួយ អាច​បណ្ដាល​ឲ្យ​បាត់បង់​ស្មារតី និង​ស្លាប់។

    គួរបញ្ជាក់​ថា នាង Thitima Noraphanpiphat ត្រូវ​ប្រទះឃើញ​ស្លាប់ កាលពី​ព្រឹក​ថ្ងៃ​អង្គារ សប្ដាហ៍​មុន នៅ​ក្នុង​ខុនដូ​មួយ​កន្លែង បន្ទាប់​ពី​យប់​ថ្ងៃចន្ទ នាង​ត្រូវ​ប្រទះ​ឃើញ​ថា ស្រវឹង​យ៉ាង​ខ្លាំង ពេល​ចូល​ទៅ​ក្នុង​ខុនដូ។ នេះបើតាម​វីដេអូ​កាមេរ៉ា​សុវត្ថិភាព។ ក្រោយ​ការ​ស៊ើបអង្កេត​ជាបន្ដបន្ទាប់​ ទើប​ប៉ូលិសប្រកាសម្សិលមិញ​ថា នាង​ស្លាប់​ដោយសារ​ពុល​ស្រា។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម