ក្រោយការពិនិត្យថ្នាំទាំងនោះមួយចំនួន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) រកឃើញថា បរិមាណអាស៊ីដ N-methylnitrosobutyric នៅក្នុងថ្នាំ គឺលើសកម្រិតដែល FDA បានណែនាំ និងទទួលយកបាន។
មកដល់ពេលនេះ ក្រុមថ្នាំលើសឈាម ដែល FDA រកឃើញថា អាចបង្កជំងឺមហារីក និងឲ្យយកត្រឡប់ចូលក្រុមហ៊ុនវិញ រួមមាន ក្រុមថ្នាំ Valsartan, Losartan និង Irbesartan។ ការប្រកាសឲ្យយកថ្នាំលើសឈាមចូលក្រុមហ៊ុនវិញជាបន្ដបន្ទាប់នេះ គឺក្រោយ FDA ចាប់ផ្ដើមពិនិត្យលើភាពមិនសុទ្ធនៃក្រុមថ្នាំបេះដូង ហៅថា Angiotensin II Receptor Blockers (ARBs)។ ក្រុមថ្នាំប្រភេទនេះ មានមុខងាររារាំងសមាសធាតុគីមីខ្លាំង (Angiotensin) នៅក្នុងឈាម ដើម្បីកុំឲ្យសាច់ដុំនៅជុំវិញសរសៃឈាមកន្ត្រាក់។ ពេលសាច់ដុំជុំវិញសរសៃឈាមកន្ត្រាក់ វាបង្រួមសរសៃឈាម និងបណ្ដាលឲ្យមានសម្ពាធឈាមខ្ពស់ ឬលើសឈាម។
អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់! ថ្នាំលើសឈាម ៣ប្រភេទ អាចបង្កមហារីក រោងចក្រពី ឥណ្ឌាប្រកាសប្រមូលទៅវិញ
ទោះយ៉ាងណា FDA បញ្ជាក់ថា អ្នកជំងឺ ដែលកំពុងលេបថ្នាំលើសឈាមខាងលើ អាចបន្ដលេបទៀតបាន ដោយគ្រោះថ្នាក់ចំពោះអ្នកជំងឺ អាចមានអត្រាកាន់តែខ្ពស់ ប្រសិនបើឈប់លេបថ្នាំភ្លាមៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕