backup og meta

ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 14, 2019

    ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម

    “Hello គ្រូពេទ្យ” បាន​ជម្រាបជូន​ប្រិយមិត្ត​ជាច្រើន និង​ជាបន្ដបន្ទាប់​មកហើយ អំពី​បញ្ហា​អូទីស្សឹម។ បញ្ហា​អូទីស្សឹមនេះ ពុំទាន់​អាច​កំណត់​ច្បាស់​ពី​មូលហេតុ​បង្ក និង​វិធីព្យាបាល​ឲ្យ​ជាសះស្បើយ​ទេ ប៉ុន្ដែ​វាមាន​រោគសញ្ញា​ជាច្រើន ដែល​អ្នកជំនាញ ក៏ដូច​ប៉ាម៉ាក់ អាច​ប្រទះឃើញ។

    តាមការសិក្សាចុងក្រោយ រកឃើញ​ថា ថ្នាំ​វីតាមីន និង​ថ្នាំ​អាស៊ីដខ្លាញ់អូមេហ្កា ៣ (Omega-3 Fatty Acids) អាចជួយ​កាត់បន្ថយ​រោគសញ្ញាក្មេង​អូទីស្សឹម បើធៀប​នឹងក្មេង​ដែល​ពុំបាន​ផឹកថ្នាំទាំង​នេះទេ។ ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Hospital General Universitario Gregorio Maranon និង​សាកលវិទ្យាល័យ Universidad Complutense de Madrid នៅ​ប្រទេស​អេស្ប៉ាញ។

    ការសិក្សានេះ ធ្វើឡើង​លើ​ក្មេងអូទីស្សឹម ១.០២៨​នាក់ ដោយ​ជ្រើសរើស​ឲ្យ​ពួកគេ​លេបថ្នាំ​ជាច្រើនមុខ ចម្រាញ់​ពីអាហារ និង​សំយោគ​ចេញពី​វីតាមីន រ៉ែ កាកសរសៃ អាស៊ីដខ្លាញ់ និង​អាមីណូអាស៊ីដ។ លទ្ធផល បង្ហាញថា ថ្នាំ​វីតាមីន និង​ថ្នាំ​អាស៊ីដខ្លាញ់អូមេហ្កា ៣ មាន​ប្រសិទ្ធភាព​ជាងគេ ដោយ​ជួយ​ឲ្យ​ជំនាញ​ភាសា និង​សង្គម ប្រសើរ​ឡើង កាត់​បន្ថយ​អាកប្បកិរិយា​មិនប្រក្រតី លើកកម្ពស់​ការផ្ដោតអារម្មណ៍ កាត់បន្ថយ​សកម្មភាព​រពឹស និង​ជួយ​ឲ្យ​គេងបាន​ច្រើន។

    ទោះយ៉ាងណា អ្នកស្រាវជ្រាវ ពុំបាន​បញ្ជាក់​ពី​មូលហេតុ ដែល​ថ្នាំ​ទាំង ២​មុខ​នេះ ជួយ​ឲ្យ​រោគសញ្ញា​ក្មេង​អូទីស្សឹម បាន​ប្រសើរ​នោះទេ។

    អត្ថបទពាក់ព័ន្ធ៖ ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

    ទោះបីជា​ការ​សិក្សា​បង្ហាញ​ថា ថ្នាំវីតាមីន និង​អាស៊ីដខ្លាញ់​អូម៉េហ្កា ៣ ជួយ​ឲ្យ​រោគសញ្ញា​ក្មេងអូទីស្សឹម បានប្រសើរ អ្នកស្រាវជ្រាវ បញ្ជាក់​ថា “បច្ចុប្បន្ន យើងមិន​ទាន់​ផ្ដល់​ការណែនាំ​ជាក់លាក់ ចំពោះ​ការប្រើ​ថ្នាំ សម្រាប់​ការព្យាបាល​បញ្ហា​អូទីស្សឹម​នៅឡើយ​ទេ“។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម