backup og meta

កាស បំបាត់ស្រ្តេស ឥឡូវចេញលក់ហើយ អាចទិញប្រើបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Nov 18, 2019

    កាស បំបាត់ស្រ្តេស ឥឡូវចេញលក់ហើយ អាចទិញប្រើបាន

    បញ្ហា​ស្រ្តេស​​​​ ធ្លាក់​ទឹក​ចិត្ត​​កើត​ឡើង​ច្រើន រហូត​​មក​ដល់​​ពេល​នេះ​ប្រទេស​អង់គ្លេស មាន​​បង្កើត​​កាស​ញ័រ​ ដើម្បី​កម្ចាត់​ភាព​ស្រ្តេស នឹង​​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ អាជ្ញាធរ​សុខាភិបាល និង​វេជ្ជសាស្រ្ត​​អង់គ្លេស។

    ឬស​គល់​​នៃ​​បញ្ហា​ស្រ្តេស​កើត​ឡើង​ដោយ​សារ សកម្មភាព​នៃ​​ក្រសោម​ខួរ​ក្បាល​​ផ្នែក​ខាង​ឆ្វេង (Prefrontal Cortex)​ មាន​បម្រែ​បម្រួល​ដោយ​សារ​កត្តា​​សកម្មភាព​ខាង​ក្រៅ​មក​ប៉ះពាល់ រួម​មាន​អារម្មណ៍ ការ​សម្រេច​ចិត្ត និង​ទម្លាប់។ ដោយ​សារ​កត្តា​នេះ ឧបករណ៍​កាស​រំញ័រ​ ខាង​លើ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ផ្តល់​រំញ័រ​​​ជា​ចរន្ត​ស្រាល​ៗ ទៅ​ទប់​ និង​ប្តូរ​សកម្មភាព​​ប្រែ​ប្រួល​​ពី​ការ​រង​​សម្ពាធ​ទាំង​នោះ​ ទៅ​លើ​ខួរ​ក្បាល។

    តាម​រយៈ​ការ​ពិសោធ​ និង​សិក្សា​ជា​ច្រើន​ករណី​ ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ បាន​ឃើញ​​ពី​ប្រសិទ្ធិភាព​នៃ​បច្ចេក​វិទ្យា​រំញ័រ​នោះ​​ ជួយ​ឱ្យ​អារម្មណ៍​អ្នក​ស្រ្តេស​បាន​​​កាន់​តែ​ល្អ​ប្រសើរ​​ឡើង នៅ​ត្រឹម​រយៈ​ពេល​ ៦​សប្តាហ៍ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ពី​​​ស្ថាប័ន​វេជ្ជសាស្រ្ត​ជា​ច្រើន​នៅ​អង់គ្លេស។

    ឧបករណ៍​​ខាង​លើ បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ Flow Neuro Science ដោយ​​ដាក់​លក់​ក្នុង​តម្លៃ​ ៣៩៩​ផោន ឬ​ប្រហែល ៥១៦​ដុល្លារ​អាមេរិក៕ ​​​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Nov 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម