backup og meta

ពុំធ្លាប់មាន! ក្រលៀនទំងន់ជាង ៧គីឡូក្រាម ត្រូវគ្រូពេទ្យឥណ្ឌាវះចេញដើម្បីសង្រ្គោះជីវិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Dec 02, 2019

    ពុំធ្លាប់មាន! ក្រលៀនទំងន់ជាង ៧គីឡូក្រាម ត្រូវគ្រូពេទ្យឥណ្ឌាវះចេញដើម្បីសង្រ្គោះជីវិត

    ក្រុម​គ្រូពេទ្យ​ឥណ្ឌា​​បាន​វះ​កាត់​យក​ចេញ​ក្រលៀន​ទំងន់​​​៧,៤​គីឡូក្រាម​ ប្រហែល​នឹង​ទំងន់​ទារក​ពីរ​​​ចេញ​ពី​អ្នក​ជំងឺ​ម្នាក់ នៅ​ប្រទេស​ឥណ្ឌា​​។

    តាម​សារព័ត៌មាន BBC អ្នក​ជំងឺ​ខាង​លើ​​បាន​កើត​ករណី​​ជំងឺ​ក្រលៀន​​ម្យ៉ាង​ ឈ្មោះ​ថា Autosomal Dominant Polycystic ដែល​បង្ក​ឱ្យ​សាច់​ក្រលៀន​ដុះ​​លុប​ពេញ​សេរីរាង្គ​ផ្សេង​ទៀត ហើយ​​ករណី​​​​​ខាង​លើ​ ជា​​ករណី​​​វះ​កាត់​ក្រលៀន​ធំ​ជាង​គេ​បង្អស់​​ ដែល​ជា​ធម្មតា​​ក្រលៀន មាន​ទំងន់​ពី​ ១២០​-១៥០​​​ក្រាម។

    បើ​តាម​ លោក​វេជ្ជបណ្ឌិត Sachin Kathuria នៃ​មន្ទីរពេទ្យ​ Sir Ganga Ram ក្រុង​ញ៉ូវដេលី ដែល​ចូល​រួម​ក្នុង​ដំណើរ​ការ​វះ​កាត់​​​ បាន​​លើក​ឡើង ជា​ធម្មតា គេ​មិន​​អាច​យក​ក្រលៀន​ចេញ​បាន​ទេ លុះ​ណា​តែ​​ក្រលៀន​នោះ​ស្ទើរ​តែ​លែង​ដំណើរ​ការ ឬ​​ខូច​ដោយ​សារ​មាន​ហូរ​ឈាម​​​នៅ​​ផ្នែក​ខាង​ក្នុង​​ ហើយ​ករណី​ខាង​លើ​នេះ ជា​ករណី​​ក្រលៀន​អ្នក​ជំងឺ​​ខូច​​បង្ក​​ដោយ​​មេរោគ ជា​ហេតុ​តម្រូវ​ឱ្យ​​មាន​ការ​វះ​កាត់។

    តាម​​​​របាយការណ៍​ពី​វិទ្យាស្ថាន​សុខភាព​ជាតិ​អង់គ្លេស ករណី​ជំងឺ​ក្រលៀន​​​Autosomal Dominant Polycystic ជា​ជំងឺ​តំណ​ពូជ​ ភាគ​ច្រើន​បង្ក​ជា​បញ្ហា​​កាន់​តែ​យ៉ាប់​យ៉ើន​នៅ​ពេល​អ្នក​ជំងឺ​មាន​វ័យ​ ៣០​ទៅ​៦០​ឆ្នាំ។ ​ហើយ​ករណី​ខាង​លើ​នេះ ជា​ករណី​ដែល​អ្នក​ជំងឺ​មាន​​ក្រលៀន​ធំ​ជាង​គេ​ ដែល​​អាច​នឹង​ត្រូវ​ចូល​ទៅ​ក្នុង​កំណត់​ត្រា​ពិភព​លោក​ទៀត​​ផង៕

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Dec 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម