backup og meta

ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ 3 weeks ago

    ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ

    ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ដែល​ជាប់​រវល់​នឹង​ការងារ​ប្រហែល​ជា​មិន​បាន​ឲ្យម៉ឹមដោះនោះទេ ឬ​អ្នក​ខ្លះ​ទៀត​បារម្ភ​ថា ការ​បំបៅ​ដោះ​កូន ខូច​ទ្រង់​ទ្រាយ​សុដន់។ ការ​យល់​ឃើញ​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ ថែម​ទាំង​ខាត​បង់​ប្រយោជន៍​ទាំង​ម្តាយ​ទាំង​កូន។

    បើ​តាមការ​រៀបរាប់​របស់​លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខា​ធិការ ក្រសួង​សុខាភិបាល ការ​ឲ្យ​កូន​បៅ​ដោះម្តាយ​មិន​ចំណាយ​ប្រាក់ អូនតូច​មាន​សុខភាព​ល្អ ឆ្លាតវៃ ឯម៉ាក់ៗ​វិញ​អាច​ចៀសផុតពី​ជំងឺ​កំណាច​ដល់​ទៅ ៣ មុខ ឯ​ណោះ។

    លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខា​ធិការ ក្រសួង​សុខាភិបាល

    ១- ជំងឺមហារីកសុដន់

    គ្នា​យើង​មាន​ដឹង​ទេ ពេល​កូន​ប្រឹង​ជញ្ជក់​ក្បាល​ដោះ​ដើម្បី​បឺត​​ទឹក​ដោះម្តាយ​ទៅ​ញ៉ាំ​នោះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញោច​ដល់​អ័រម៉ូន។ ​បម្រែ​បម្រួលអ័រម៉ូនដែលទាក់ទងនឹងការថយចុះអឺស្រូសែន កាត់បន្ថយជំងឺមហារីកសុដន់បាន។

    ២- ជំងឺ​មហារីក​មាត់ស្បូន/ដៃស្បូន

    ដូច​ដែល​បាន​ដឹង​ហើយ​ថា ការ​បំបៅ​ដោះ​កូន​អាច​ពន្យារ​ពេល​មក​រដូវ ដូច្នេះ​វា​ក៏​អាច​កាត់​បន្ថយ​ជំងឺ​មហារីក​ស្បូន ឬ​ដៃស្បូន​បាន​ដែរ។

    ៣- អាច​ពន្យារកំណើត

    ចំពោះ​ម៉ាក់ៗ​ដែល​ព្យាយាម​បំបៅ​ដោះកូន​បាន​ទៀង​ទាត់ និង​ច្រើន​ដង ពិត​ជា​អាច​ពន្យារ​ការ​មក​រដូវ រារាំង​ដល់​ការ​ពពោះ​ជា​ថ្មី ធ្វើ​ឲ្យ​រាងកាយ​យើង​រឹងមាំ មាន​ពេល​វេលា​ប្រកបរបរ​ចិញ្ចឹម​ជីវិត។

    តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ម្តាយ​បំបៅដោះកូនដោយ​ទឹកដោះមួយ​មុខគត់​​ ពី​ពេល​កើត រហូត​ដល់​អាអូន​អាយុ​បាន ៦ ខែ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 3 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម