backup og meta

ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 16, 2020

    ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ

    ពេល​កើត​ផ្តាសាយ​ម្តងៗ ទាំង​យើង​ទាំង​គេ​តែង​តែ​ទិញថ្នាំ ឬ​ផ្សំ​ថ្នាំ​លេប ក្នុង​នោះក៏​អាច​មាន​ថ្នាំ​ពពួក​ថ្នាំ​ផ្សះ (Antibiotic) ដែរ។ តើ​ការ​ប្រើ​ថ្នាំ​ផ្សះដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​ត្រឹម​ត្រូវទេ? ហេតុអ្វី?​

    ផ្តាសាយ​បង្ក​ឡើង​ដោយ​សារវីរុស មិនមែន​បាក់តេរីនោះ​ទេ ដូច្នេះ​ការ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​ផ្តាសាយ មិន​អាច​សម្លាប់​ពពួកវីរុស​បាន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី សេត ច័ន្ទកក្កដា បង្រៀន​នៅ​សាកល​វិទ្យាល័យអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology ។

    ពពួកថ្នាំផ្សះ

    ប្រើ​ថ្នាំ​​ផ្សះ​​ព្យាបាល​ផ្តាសាយ​ប៉ះពាល់​អីខ្លះ?

    ប្រើថ្នាំមិនត្រូវ ច្បាស់ជាជំងឺផ្តាសាយមិន​ជានោះទេ ហើយ​​អ្នក​​ជំងឺ​​ថែម​​ជួប​បញ្ហា​សុខភាព​ជាច្រើន​ទៀត។

    • បង្កើន​​ឱកាស​មេរោគ​ស៊ាំ​ជាមួយ​ថ្នាំផ្សះ​នៅ​ពេល​ក្រោយ ដែល​ធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាល​ថ្នាំផ្សះ​ទៅ​លើ​មេរោគ​​នេះ​ត្រូវ​​បាន​​កាត់​​បន្ថយ​ ដែល​​តម្រូវ​​ឲ្យ​​បន្ថែម​​កម្រិត​​ថ្នាំ ឬ​ផ្លាស់​ប្ដូរ​​ទៅ​​ប្រើ​​ពពួក​​ថ្នាំ​ផ្សះ​​ផ្សេង​​ទៀត ដែល​សកម្មភាព​នេះ​ហៅ​ថា​ Resistance។
    • ខ្សោយប្រព័ន្ធការពាររាងកាយ បង្កជាជំងឺផ្សេងទៀត អ្នកជំងឺ​ត្រូវសម្រាកពេទ្យយូរ ចំណាយថវិកាកាន់តែច្រើន។
    • ខូច​ភ្នាសពោះវៀន បំផ្លាញបាក់តេរីល្អក្នុងពោះវៀន បើប្រើ​ថ្នាំ​ផ្សះ​រយៈពេលយូរ។

    ការប្រើថ្នាំផ្សះដើម្បីព្យាបាលផ្តាសាយសុទ្ធតែមិនត្រឹមត្រូវទាំងអស់មែនទេ?

    មិនពិតទេ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថា ជំងឺផ្តាសាយបានរាលដាល ឲ្យមានរលាកបំពង់កដែល​បង្កដោយមេរោគ នោះគ្រូពេទ្យនឹងឲ្យប្រើថ្នាំផ្សះបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម