ជំងឺសរសៃឈាមបេះដូងនៅក្នុងប្រទេសកម្ពុជាយើងមានអត្រាអ្នកស្លាប់ខ្ពស់ជាងគេ បើធៀបនឹងជំងឺផ្សេងៗ ក្នុងនោះមានរួមទាំងជំងឺកាចសាហាវមហារីកផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទិនានុប្បវត្តិ PLOS GLOBAL PUBLIC HEALTH កាលពីឆ្នាំ ២០២២។
- ជំងឺសរសៃឈាមបេះដូងកើតឡើងនៅពេលសរសៃឈាមចិញ្ចឹមបេះដូង ក្រិន ឬស្ទះ ធ្វើឲ្យបេះដូងខូច ស្លោក ឬរលួយ។
- ជំងឺនេះច្រើនឡើងលើអ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម ធាត់ខ្លាំង លើសជាតិខ្លាញ់ ជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើន។
- អ្នកជំងឺសរសៃឈាមបេះដូងមានរោគសញ្ញា ដូចជាចុកដើមទ្រូង បែកញើស ថប់ដង្ហើម ឬហត់។