backup og meta

ចៀស​បាន​ចៀស​ទៅ អាហារ៤មុខ សម្បូរ​សារធាតុ​គីមី​បំផុត​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 24, 2019

    ចៀស​បាន​ចៀស​ទៅ អាហារ៤មុខ សម្បូរ​សារធាតុ​គីមី​បំផុត​

    សម័យ​នេះ​ពិបាករក​របស់​ធម្មជាតិ​សុទ្ធ គ្មាន​ជាតិគីមី​ណាស់ មិន​ថា បន្លែ​ផ្លែឈើ ឬ​អាហារ​នោះ​ទេ។ ដើម្បី​រក្សា​សោភ័ណភាព និង​អាចទុកបានយូរ អ្នកផលិត អ្នកលក់មួយចំនួន បានច្នៃ​ផលិត​អាហារ​ដោយ​បញ្ចូល​នូវ​សារធាតុគីមីផ្សេងៗ ភ្លេច​គិត​ដល់​សុខភាព​ជា​ធំ។

    អាហារ​​ខូច​គុណភាព មាន​ផ្ទុក​សារធាតុគីមី ដែល​​យើង​តែ​​ឮ​​ព័ត៌មាន​​មន្ត្រីកាំកុងត្រូល​​ចាប់​​បាន និង​​ដុត​​បំផ្លាញ​​ចោល​ជារឿយៗ​​មាន​ដូចជា៖​

    ១- ប្រហិត

    ប្រហិត​សាច់គោ សាច់ក្តាម ប្រហិត​បន្លែ​គ្រប់​មុខ Hotdog សុទ្ធ​ជា​សឹង​ជា​​អាហារ​កែច្នៃ ហើយ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ដែល​ប្រហិត​ទាំងនោះ​ត្រូវ​​គេ​រក​ឃើញ​ មាន​ដាក់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​ស្វិត និង​អាច​រក្សា​ទុក​បាន​យូរ។

    ២- ស្លាបមាន់-ជើងមាន់

    ស្លាបមាន់-ជើងមាន់​កសិកម្ម​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង កំពុង​តែ​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ គេ​យក​វា​ទៅ​បំពង អាំង ធ្វើ​ជ្រក់​ជាដើម។ តើ​គ្នា​យើង​មាន​ដឹង​អត់​ពពួក​ស្លាប​មាន់ ជើងមាន់​ទាំង​នេះ ត្រូវ​បាន​គេ​ចាក់​សារធាតុគីមី​ម្យ៉ាង​ឈ្មោះថា ហ្វ័រម៉ុល ដើម្បី​រក្សា​ទុក​បាន​យូរ មិនស្អុយ ខូច​គុណភាព នៅ​ពេល​ដែល​យើង​ញ៉ាំ​ទៅ​ប៉ះពាល់​សុខភាព​ច្រើន​ណាស់។

    អាហារគីមី

    ៣- សាច់ក្រក

    មិន​ខុសគ្នា​ពី​ពពួក​អាហារ​ទាំង​ប៉ុន្មាន​ខាង​លើ​ទេ សាច់​ក្រក​ក៏​មានដាក់សារធាតុគីមីដែរ បើ​មិន​អ៊ីចឹង​ទេ​ម៉េច​នឹង​អាច​រក្សា​ទុក​បាន​យូរ រុយ​មិន​រោម​នោះ។

    ៤- មឹកបង្គារ

    មឹក និង​បង្គារ​នៅ​ទីផ្សារ​បច្ចុប្បន្ន​ក៏​ប្រើ​សារធាតុគីមី​ដែរ ដើម្បី​រក្សា​ឲ្យ​នៅ​ស្រស់​ល្អ ឃើញ​ហើយ​ចង់​ទិញ​ភ្លែត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម