backup og meta

ឱបថើប​ឆ្កែឆ្មា​​ អាច​ឆ្លង​បាក់តេរី គ្រោះថ្នាក់​ដល់​ជីវិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 06, 2019

    ឱបថើប​ឆ្កែឆ្មា​​ អាច​ឆ្លង​បាក់តេរី គ្រោះថ្នាក់​ដល់​ជីវិត

    ឆ្កែ ​ឆ្មា ជា​សត្វ​ស្លូត គួរឲ្យ​ស្រលាញ់ ហើយត្រូវបាន​មនុស្ស​ជាច្រើន យក​មក​ចិញ្ចឹម​តាមផ្ទះ ដោយ​ម្ចាស់ខ្លះ ចូលចិត្ត​លេង​ជាមួយ​សត្វ​ទាំង​នេះ​ណាស់។ លេង​ជាមួយ​បាន តែ​កុំ​ឱបថើប​ស្និទ្ធស្នាល​ឲ្យ​សោះ ព្រោះ​អាច​ឆ្លង​បាក់តេរី​ម្យ៉ាង ប៉ះពាល់​ដល់​សុខភាព។

    បាក់តេរី​អាចឆ្លងពី​ឆ្កែទៅ​មនុស្ស​តាមរយៈ​ទឹកមាត់ និងស្បែក ដោយ​ធ្វើឲ្យ​មនុស្ស​លេបថ្នាំ​ផ្សះ លែងមាន​ប្រសិទ្ធភាព។

    លោកស្រី​វេជ្ជបណ្ឌិត Adele Dickson អ្នកចិត្តសាស្ត្រ​សុខាភិបាល នៅ​សាកលវិទ្យាល័យ Glasgow Caledonian នា​ប្រទេស​ស្កុតឡែន ធ្វើការ​សិក្សា​មួយ ដោយ​សម្ភាស​ម្ចាស់​សត្វ​ចិញ្ចឹម ៣៥ ​នាក់។ លោក​ស្រីថា ទំនាក់ទំនង​ជិតសិទ្ធរវាង​មនុស្ស និង​សត្វ​ចិញ្ចឹម ប្រឈម​នឹង​ការ​ឆ្លង​បាក់តេរី​នានា តាមរយៈ​ទឹកមាត់ និង​ស្បែក ដោយ​បង្ក​ឲ្យ​ស៊ាំ​នឹង​ថ្នាំផ្សះ មានន័យ​ថា​លេប​ថ្នាំ​នេះ អត់មាន​ប្រសិទ្ធភាព​នោះទេ។

    ក្រៅពីនេះ កត្ដា​ប្រឈម​ផ្សេង​ទៀត មាន​កម្រិត​ទាប​នោះទេ ប៉ុន្ដែ​អ្នកជំនាញ​រូប​នេះ ជំរុញ​ឲ្យ​បញ្ឈប់​ការ​លេង​ជិតស្និទ្ធ​ជាមួយ​សត្វចិញ្ចឹម​។

    នៅ​ខែ​មេសា អ្នក​វិទ្យាសាស្ត្រ បញ្ជាក់​ថា ឆ្មា ៣​ ក្បាល និង​ឆ្កែ ១​ក្បាល នៅ​ចក្រភព​អង់គ្លេស រកឃើញ​ថា មាន​ហ្សែន​ជំរុញ​ភាព​ស៊ាំ​ (Resistant Gene) ទៅ​នឹង​ថ្នាំ​ផ្សះ។ ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស បារម្ភ​ថា ហ្សែន​ជំរុញ​ភាព​ស៊ាំ “optraA” អាច​រាលដាល​តាមរយៈ​បាក់តេរី ដែល​មាន​នៅ​លើ​សត្វចិញ្ចឹម និង​មនុស្ស។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម