backup og meta

ឧបករណ៍ថ្មី អាច​រក​ឃើញ​មេរោគ​បង្ក​ជំងឺ​ត្រឹម​តែប៉ុន្មាន​នាទី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 14, 2020

    ឧបករណ៍ថ្មី អាច​រក​ឃើញ​មេរោគ​បង្ក​ជំងឺ​ត្រឹម​តែប៉ុន្មាន​នាទី

    ពេលទៅ​ពិនិត្យ​សុខភាព​ម្តង ព្រោះត្រូវ​រង់ចាំ​យូរ​ ទើប​ដឹងលទ្ធផល។ ប៉ុន្តែ​ ឆាប់​ៗនេះ យើង​មិន​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ថ្ងៃរង់ចាំ​លទ្ធ​ផល​ទៀត​ទេ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក បង្កើត​បាន​ឧបករណ៍​តេស្ត​ជំងឺថ្មី​អាចរក​វត្ត​មាន​បាក់​តេរីបង្ក​ជំងឺ​ក្នុង​រាងកាយ​យើង ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

    ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ រដ្ឋ​ Pennsylvania សហរដ្ឋ​អាមេរិក​​ បាន​​បង្កើត​ឧបករណ៍​គំរូ​ដោយ​មាន​បំពាក់​បច្ចេកវិទ្យា​មី​ក្រូ​ (បច្ចេកវិទ្យា​ធ្វើ​ឡើង​ក្នុង​ឧបករណ៍​តូច​ៗ​បំផុត) ដើម្បី​ចាប់​មើល​​វត្ត​មាន​កោសិកា​បាក់​តេរី​ ហើយ​អាច​មើល​ពិនិត្យ​​មើល​ក្នុង​មីក្រូ​ទស្សន៍​អេឡិចត្រុង​។

    ឧបករណ៍​ថ្មី​នេះ​ អាច​ឲ្យ​គ្រូ​ពេទ្យ​​ដឹង​ថា​យើង​មាន​ជំងឺ​ ឬ​គ្មាន​ តាមរយៈ​វត្ត​មាន​បាក់​តេរី​ ត្រឹម​តែ​ ៣០ ​នាទី​ប៉ុណ្ណោះ​ ហើយ​អាច​ចេញ​វេជ្ជបញ្ជា​ភ្លាម​ៗ​តែ​​ម្តង ខណៈ​​ជា​ធម្មតា​ ត្រូវ​ការ​ពេល​ប្រហែល​ ៣​-​៥ ​ថ្ងៃ​ ទើបដឹង​លទ្ធផល​។

    លោក​ Pak Kin Wong ជា​សាស្រ្តាចារ្យជីវសាស្រ្តដែល​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​​ឧបករណ៍​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា ឧបករណ៍​តេស្ត​វេជ្ជសាស្ត្រ​ថ្មី​នេះ អាច​ដឹង​ថា​មាន​ ឬ​គ្មាន​បាក់​តេរី​​បង្ក​ជំងឺ​ឆ្លង​បាន​​លឿន ដូច​នេះ​ អាច​ចេញ​វិធាន​ការ​ព្យាបាល​បាន​ភ្លាមៗ។ យ៉ាងណា ​​​ឧបករណ៍​នេះ​ ​មិន​ទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​​ប្រភេទ​បាក់​តេរី​បាន​លឿន​ទាន់​ចិត្តនៅឡើយ តម្រូវ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​បន្ថែម​ទៀត។

    យោងតាម​សារព័ត៌មាន​ Channel News Asia ​ថា ឧបករណ៍​គំរូត្រូវ​បាន​គេ​ធ្វើ​តេស្ត​​សាក​ល្បង​ដោយ​ជោគ​ជ័យ​​ នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន​នៅ​អាមេរិក ដោយ​រំពឹង​អាចនឹង​មាន​វត្ត​មាន​​​នៅ​គ្រប់​មន្ទីរ​ព្យាបាល​ និង​នៅ​លើ​ទី​ផ្សារវេជ្ជសាស្ត្រ ​ត្រឹម​រយៈ​ពេល​ ៣ ​ឆ្នាំ​ទៀត​។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម