មិនមែនបំភ័យទេ ប៉ុន្ដែនេះជាលទ្ធផលនៃការសិក្សារបស់អ្នកជំនាញ នៅសាកលវិទ្យាល័យ Glasgow របស់ស្កុតឡែន ដោយរកឃើញថា ស្រ្តីពពោះ ដែលមានជំងឺទឹកនោមផ្អែម ប្រភេទ២ ប្រឈមហានិភ័យ ៥ដង កូនកើតស្លាប់ បើធៀបនឹងស្ត្រីពពោះ ដែលគ្មានជំងឺនេះ។
ត្រួតពិនិត្យដោយ ដេត ធន្នី
មិនមែនបំភ័យទេ ប៉ុន្ដែនេះជាលទ្ធផលនៃការសិក្សារបស់អ្នកជំនាញ នៅសាកលវិទ្យាល័យ Glasgow របស់ស្កុតឡែន ដោយរកឃើញថា ស្រ្តីពពោះ ដែលមានជំងឺទឹកនោមផ្អែម ប្រភេទ២ ប្រឈមហានិភ័យ ៥ដង កូនកើតស្លាប់ បើធៀបនឹងស្ត្រីពពោះ ដែលគ្មានជំងឺនេះ។
អ្នកជំនាញនៅសាកលវិទ្យាល័យ Glasgow បានសិក្សាលើទារក ៥.៣៩២ នាក់ ដែលបានកើតពីម្ដាយ ៣.៨៤៧ នាក់ ដែលមានជំងឺទឹកនោមផ្អែម ចាប់ពីឆ្នាំ១៩៩៨-២០១៦។ លទ្ធផលរកឃើញថា ស្ត្រីពពោះ មានជំងឺទឹកនោមផ្អែម ប្រភេទ១ ប្រឈមហានិភ័យ ៣ដង កូនកើតស្លាប់ បើធៀបនឹងអ្នកគ្មានជំងឺនេះ។ ចំណែកស្ត្រីពពោះ ដែលមានជំងឺទឹកនោមផ្អែម ប្រឈមនឹងហានិភ័យ ៥ ដង កូនកើតស្លាប់។ អ្នកស្រាវជ្រាវ បញ្ជាក់ថា ជាតិស្ករខ្ពស់ក្នុងឈាម និងជំងឺធាត់ ជាកត្តាបង្កហានិភ័យខ្លាំង។
វេជ្ជបណ្ឌិត Sharon Mackin ដែលដឹកនាំការសិក្សានេះ បញ្ជាក់ថា ក្នុងនាមជាអ្នកជំនាញផ្នែកថែទាំសុខភាព វាសំខាន់ណាស់ក្នុងការស្វែងរកមធ្យោបាយនានា ជួយដល់ស្ត្រី អំឡុងវ័យបង្កកំណើត ដើម្បីពិនិត្យលើទម្ងន់ និងជាតិស្ករក្នុងឈាម ដូច្នេះ ពេលចាប់ផ្ដើមពពោះ ទោះបីជាបានគ្រោងទុក ឬមិនបានគ្រោងទុក វាជួយកាត់បន្ថយហានិភ័យ កូនកើតស្លាប់។
អត្ថបទពាក់ព័ន្ធ៖ បើមានសញ្ញាទាំងនេះ អាចកើតជំងឺទឹកនោមផ្អែម
វេជ្ជបណ្ឌិតរូបនេះ បន្ថែមថា ស្រ្តីមានជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវទៅមន្ទីរពេទ្យជំនាញផ្នែកទឹកនោមផ្អែមភ្លាមៗ ក្រោយទទួលសញ្ញាវិជ្ជមាន នៃការពពោះ។ ដូច្នេះពេទ្យអាចជួយដល់អ្នកជំងឺ ចាប់តាំងពីដំណាក់កាលដំបូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ដេត ធន្នី