backup og meta

គ្រុនឈាម នៅហ្វីលីពីន ស្លាប់​ជិត ១០០​នាក់/សប្ដាហ៍ រងគ្រោះខ្លាំងជាងគេនៅអាស៊ី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 20, 2019

    គ្រុនឈាម នៅហ្វីលីពីន ស្លាប់​ជិត ១០០​នាក់/សប្ដាហ៍ រងគ្រោះខ្លាំងជាងគេនៅអាស៊ី

    ហ្វីលីពីន បាន​ក្លាយជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ នៅ​តំបន់​អាស៊ី ដោយសារ​ការ​រាតត្បាត​ជំងឺ​គ្រុនឈាម ដែល​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ ជិត ១០០​នាក់/សប្ដាហ៍ ចាប់តាំង​ពី​ខែ​កក្កដា ២០១៩។

    តាម​តួលេខ​ចុងក្រោយ ប្រកាស​ដោយ​ក្រសួង​សុខាភិបាល​ហ្វីលីពីន នៅ​ថ្ងៃ​នេះ មនុស្ស ៨០៨​នាក់ បាន​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម គិតត្រឹម​ថ្ងៃ​ទី៣ ខែ​សីហា ខណៈ​គិត​ត្រឹម​សប្ដាហ៍​ទី៤ ខែ​កក្កដា មាន​មនុស្ស ៧២០​នាក់ បាន​ស្លាប់ និង​គិតត្រឹម​សប្ដាហ៍​ទី៣ ខែ​កក្កដា មាន​មនុស្ស ៦២២​នាក់ បាន​ស្លាប់។ មានន័យ​ថា ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ មាន​តួលេខ​អ្នក​ស្លាប់ ជិត ១០០​នាក់/សប្ដាហ៍។

    ចំណែក​តួលេខ​អ្នក​កើត​ជំងឺ​គ្រុនឈាម​វិញ បាន​កើនឡើង​ដល់ ប្រមាណ ១៨៨.៥៦២​នាក់ កើនឡើង​ទ្វេដង បើធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៨ មាន​ត្រឹម ៩៣.១៤៩​នាក់។ ការរាតត្បាត​ជំងឺ​គ្រុនឈាម​ខ្លាំង កើតឡើង​នៅ​តំបន់​កណ្ដាល និង​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន ហើយ​ក្រុម​ក្មេង​អាយុ ពី ៥-៩​ឆ្នាំ រងគ្រោះ​ខ្លាំង​ជាងគេ។

    ក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​ព្រមាន​ថា ករណី​ជំងឺ​គ្រុនឈាម នឹងបន្ដ​កើនឡើង​រហូត​ដល់​ខែ​តុលា ខាងមុខ ដោយសារ​រដូវ​ភ្លៀងធ្លាក់ នៅ​តែ​បន្ដ។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា ក្នុង​តំបន់​អាស៊ាន បន្ទាប់​ពី​ហ្វីលីពីន គឺ​ប្រទេស​វៀតណាម ដែល​មាន​តួលេខ​អ្នក​កើត​ជំងឺ​គ្រុនឈាម​យ៉ាង​ច្រើន ប្រមាណ ១៣០.០០០​នាក់ តែ​មាន​អ្នកស្លាប់​ត្រឹម ១៦​នាក់។ នេះបើតាម​តួលេស​ប្រកាស​ដោយ​អាជ្ញាធរ​សុខាភិបាល​វៀតណាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម