backup og meta

អាមេរិក ប្រើរូបមន្តយកពន្ធថ្មីលើភេសជ្ជៈជាតិស្ករ ដើម្បីជួយទាំងសុខភាព និងសេដ្ឋកិច្ចពលរដ្ឋ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 14, 2020

    អាមេរិក ប្រើរូបមន្តយកពន្ធថ្មីលើភេសជ្ជៈជាតិស្ករ ដើម្បីជួយទាំងសុខភាព និងសេដ្ឋកិច្ចពលរដ្ឋ

    ទីក្រុង​ចំនួន​ ៧ នៅ​សហរដ្ឋអាមេរិក​ បានយក​ពន្ធ​ទៅ​លើ​ ផលិត​ផល​​ភេសជ្ជៈ​មាន​ជាតិ​ស្ករ  តាម​រយៈ​តម្លៃ​ពន្ធ​ អាស័្រយ​លើ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈនោះ ហើយ​ត្រូវ​​ជំនាញ​ស្រាវជ្រាវ​​ជឿថា អាច​ជួយ​​​​ឲ្យ​សុខភាព​ពលរដ្ឋ​បាន​កាន់​​តែ​ប្រសើរ​ជាង​មុន និង​ជួយ​​​កាត់​បន្ថយ ​ការ​ចំណាយ​លើ​បញ្ហា​សុខភាព​ បាន​ច្រើន​លាន​ដុល្លារ។

    តាម​ប្រភព​សារព័ត៌មាន Business Fast ក្រុម​អ្នក​ស្រាវជ្រាវ​​​​​ មក​ពី​សាលា​សុខភាព​សាធារណៈ​ នៃសាកលវិទ្យាល័យ​​ Harvard នៅអាមេរិក បាន​សិក្សា​ឃើញ​​ថា ការ​យក​ពន្ធ​ទៅ​លើ​ពពួក​ផលិត​ផល​​ភេសជ្ជៈ​​ជាតិ​ស្ករ គឺ​​ផ្តល់​វិជ្ជមាន​ច្រើន។ អ្នក​ស្រាវជ្រាវ​​រក​ឃើញ​ថា ជា​មធ្យម​យុវវ័យ​ធ្លាប់ផឹក​ភេសជ្ជៈ​ជាតិ​ស្ករ បានស្រក់​ទម្ងន់​ប្រមាណ ០,៧ ​ផោន ស្មើនឹង ០,៣១​ គីឡូក្រាម ដែល​កត្តា​នេះ ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ធាត់​ខ្លាំង លើ​យុវវ័យ​ដល់​ទៅ​ជាង ​៦ ​សែន​នាក់ ខណៈ​ហានិភ័យ​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ​២ បាន​ជាង​ ១០.០០០​នាក់។ ពិសេស​ជាង​នេះ​ទៅ​ទៀត​ គឺ​វា​​ចំណេញដល់​សេដ្ឋកិច្ច ពិសេស​ចំពោះ​ពលរដ្ឋ​អាមេរិក​ផ្ទាល់ ដែលត្រូវ​ចាយ​លើ​សេវា​ព្យាបាល​សុខភាព​ រហូត​ដល់​ទៅ ១,៨ ប៊ីលាន​ដុល្លារ ជារៀង​រាល់​ឆ្នា ដោយ​សារទម្លាប់​ផឹក​ភេសជ្ជៈ​ជាតិ​ស្ករ​ច្រើន។

    អត្ថបទពាក់ព័ន្ធ៖

    ជាក់​ស្តែង ទី​ក្រុង Berkeley រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​យក​ពន្ធ​លើ​​​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ​ ដែល​អនុវត្ត​គិត​ចាប់​ពី​ឆ្នាំ ​២០១៥  បាន​ទទួល​លទ្ធផល​ជា​ផ្លែ​ផ្កា ដូច​ការ​រក​ឃើញ​​របស់​អ្នក​ស្រាវជ្រាវ។ តំណាង​ក្រុម​អ្នក​ស្រាវជ្រាវ ​លើក​ឡើងដែរ​ថា ដោយ​សារ​តែ​ការ​យក​ពន្ធ​លើភេសជ្ជៈ​ជាតិ​ផ្អែម ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​​ទីក្រុង ​ងាក​ទៅ​ទិញ​ផលិត​ផល​ផ្សេង​វិញ តួ​យ៉ាង ការ​លក់​ទឹក​សុទ្ធ​ក្នុង​ទី​ក្រុង​ខាង​លើ​ដដែល កើន​ឡើង ១៥,៦​% ហើយ​ផលិត​ផល​​តែ ទឹក​ដោះ​គោ និង​ទឹក​ផ្លែ​ឈើ​ ក៏​កើន​ឡើង ​​សុទ្ធសឹង​ជា​ផល​វិជ្ជមានទាំង​អស់ភេសជ្ជៈជាតិស្ករ។ ​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម