backup og meta

បើរាងកាយលេចសញ្ញាទាំងនេះ បញ្ជាក់ថាក្នុងខ្លួនខ្វះវីតាមីនណាមួយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 04, 2020

    បើរាងកាយលេចសញ្ញាទាំងនេះ បញ្ជាក់ថាក្នុងខ្លួនខ្វះវីតាមីនណាមួយ

    កង្វះ​វីតាមីន​បាន​ធ្វើឲ្យ​សុខភាព​ធ្លាក់​ចុះ ដែល​អាច​លេចឡើង​លើ​រាងកាយ​យើង​បាន នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ។ ដូចនេះ​បើ​នរណា​ចាប់អារម្មណ៍​ឃើញ​រូបរាង​មាន​ភាព​ខុស​ប្រក្រតី​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម ត្រូវ​ប្រញាប់​បំពេញ​បន្ថែម។

    ១- សក់ និងក្រចក​ផុយ

    មាន​កត្តា​ជាច្រើន​បណ្ដាល​ឲ្យ​សក់ និង​ក្រចក​ផុយ ហើយ​មួយ​ក្នុង​ចំណោម​កត្តា​ជាច្រើន​នោះ គឺ​កង្វះ ​biotin ដែល​ជា​ពពួក​វីតាមីន B។ biotin ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីតាមីន B7 ជួយ ឲ្យ​រាងកាយ​បម្លែង​អាហារ​ទៅ​ជា​ថាមពល។ ដូចនេះ​នៅ​ពេល​កង្វះ​វា​ធ្វើឲ្យ​សក់​ផុយ​ស្រួយ ស្ដើង ឬ​បែក​ចុង ហើយ​បើ​ក្រចក​វិញ ឃើញ​ថា​ស្ងួត ប្រះ របក។

    ២- ឈាម​អញ្ចាញ​ធ្មេញ

    ពេល​ខ្លះ​ការ​ដុស​ធ្មេញ​ដោយ​មិន​ប្រយ័ត្ន ឬ​ខ្លាំង​ៗ​ពេក ជា​ឫសគល់​នាំឲ្យ​ឈាម​អញ្ចាញ​ធ្មេញ ប៉ុន្តែ​បើ​អ្នក​ដុស​បាន​ត្រឹមត្រូវ និង​គ្មាន​ការ​ប៉ះ​ទង្គិច​អ្វី​សោះ បែរជា​ហូរ​ឈាម​ដែរ មកពី​ខ្វះ​វីតាមីន C។ វីតាមីន C ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ព្យាបាល​មុខ​របួស និង​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​វា​ថែម​ទាំង​ដើរ​តួ​ជា​អង់ទីអុកស៊ីដង់​ជួយ​ការពារ​ការ​បំផ្លាញ​កោសិកា​ថែម​ទៀត​ផង។ រាងកាយ​យើង​មិន​អាច​បង្កើត​វីតាមីន C ដោយ​ខ្លួនឯង​ទេ ដូច្នេះ​វិធី​តែ​មួយ​គត់​ដើម្បី​រក្សា​កម្រិត​វា​ឲ្យ​បាន​គ្រប់គ្រាន់ គឺ​ញ៉ាំ​ចំណី​អាហារ​ផ្សេង​ៗ​ដែល​ប្រភព​វីតាមីន​មួយ​នោះ។

    ៣- ពេល​ងងឹត​មើល​មិន​ចង់​ឃើញ

    របប​អាហារ​ដែល​ខ្វះ​សារធាតុ​ចិញ្ចឹម អាច​បណ្ដាល​ឲ្យ​ភ្នែក​មើល​មិន​ច្បាស់​ពេល​យប់ នោះ​គឺ​កង្វះ​ជាតិ​វីតាមីន A។ វីតាមីន A ចាំបាច់​បំផុត ដើម្បី​ផលិត ​rhodopsin ដែល​ជា​សារធាតុ​ពណ៌​ដែល​មាន​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ភ្នែក​ជួយ​ឲ្យ​យើង​មើល​ឃើញ​នៅ​ពេល​យប់។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម