backup og meta

ឧស្សាហ៍ជាប់ ឬឈឺឆ្អឹងថ្គាម ត្រូវដឹងអាហារគួរញ៉ាំ និងមិនគួរញ៉ាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 14, 2021

    ឧស្សាហ៍ជាប់ ឬឈឺឆ្អឹងថ្គាម ត្រូវដឹងអាហារគួរញ៉ាំ និងមិនគួរញ៉ាំ

    បញ្ហាឈឺឆ្អឹងថ្គាម ឬជាប់ថ្គាមៗ ជាបញ្ហា​ឧស្សាហ៍​កើត​មាន​បំផុត ពិសេស​ពេលក្តៅក្នុង ហើម​ថ្គាម សូម្បី​តែ​ស្ត្រេសខ្លាំង ក៏​អាចធ្វើ​ឲ្យ​មាន​បញ្ហា​នេះ​ដែរ ធ្វើ​ឲ្យ​ពិបាក​ញ៉ាំអាហារ ពិបាក​សូម្បី​តែ​និយាយស្តី និង​បញ្ហា​មួយចំនួន​ទៀត។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​មួយ​ចំនួន យើង​គួរ​ញ៉ាំ និងមិន​គួរ​ញ៉ាំ​នៅ​អំឡុង​ពេល​នេះ។

    ១- អ្វី​ជា​បញ្ហា​ឆ្អឹងថ្គាម? 

    បញ្ហាឆ្អឹង​ថ្គាម សំដៅ​លើ​អាការៈ​ឈឺ ឬ​ជាប់​ឆ្អឹង​ថ្គាម ជា​ភាសា​បច្ចេកទេស Temporomandibular joint ឬ (TMJ, TMD) ខណៈ​រោគ​សញ្ញា​អាច​មាន​ខុស​ៗ​គ្នា ហើយ​អាច​ប៉ះ​ពាល់​ដល់​ថ្គាម ​និង​មាត់​។

    រោគ​សញ្ញា​ទូទៅ​នៃ​បញ្ហា​ឆ្អឹង​ថ្គាម (TMD) រួម​មាន សង្កៀតធ្មេញ (Clenching Teeth) ឈឺ​ថ្គាម​ញឹកញាប់​ខុស​ធម្មតា ឈឺក្បាល ពិបាកធ្វើចលនាបើក​បិទ​មាត់​ ហើយ​ពេល​ខ្លះ​ក៏​អាច ឮ​សំឡេងនៅ​ពេល​ទំពា ឬ​ហ៊ឹង​ត្រចៀក​ផង​ដែរ។ បើគិត​ថាយើង​កំពុង​​មាន​បញ្ហា​នេះ ល្អ​បំផុត​គួរ​​ត្រួត​ពិនិត្យ​​ទម្លាប់​ការ​ញ៉ាំ​អាហារ​ឡើង​វិញ។

    ដោយ​ការ​ញ៉ាំ​អាហារ​ទន់ៗ ​បាន​កាត់​តូច​ៗ​រួច​ស្រេច អាច​ជួយ​យើង​កាត់​បន្ថយ​កម្លាំង​សង្កត់​លើ​សន្លាក់​ ដែល​មាន​នាទីធ្វើឲ្យ​ថ្គាម​បើក ​និង​បិទ ជួយ​ធ្វើឲ្យ​សន្លាក់ អាច​សម្រាក​បាន​ពេល​កាន់​តែ​ច្រើន។ មាន​អាហារ​ជីវ​ជាតិ​ជាច្រើន ​អាច​សាក​ល្បង​ញ៉ាំ​ ដើម្បី​ចៀស​វាង ​ឬកាត់​បន្ថយ​រោគ​សញ្ញាបញ្ហា​ឆ្អឹង​ថ្គាម​នេះ។

    ២- អាហារគួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ពេល​មានបញ្ហា​ឆ្អឹង​ថ្គាម

    – អាហារ​គួរ​​ញ៉ាំ​ពេល​មាន​បញ្ហា​ឆ្អឹង​ថ្គាម៖ ខាង​ក្រោម​នេះ​ ជាប្រភេទ​អាហារ​ទន់ៗ ​ជួយ​យើង​ថែរក្សា​ឆ្អឹង​ថ្គាម កុំ​ឲ្យ​បើក​ធំ​ពេក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ថ្គាម​រង​សម្ពាធ​ខ្លាំង។ សូម​សាក​ល្បង​ញ៉ាំ​អាហារ​ទាំង​នេះ ដើម្បី​កម្រិត​សម្ពាធ​ទៅ​លើ​ឆ្អឹងថ្គាម មាត់ និង​ធ្មេញ ដូចជា៖

  • យ៉ាអួ​
  • បន្លែ​ចំហុយ
  • ទឹក​ផ្លែ​ឈើ​ច្របាច់ (ធ្វើខ្លួន​ឯង)
  • ផ្លែ​ឈើ​ទន់​ៗ ដូច​ជា ផ្លែបើរី ចេក ស្ត្រប៊ើរី ឈើរី
  • សណ្ដែក
  • ស៊ុប
  • ពង​ចៀន
  • ដំឡូងកិន។
  • ទឹកដោះគោជូរ១

    – អាហារ​​គួរ​ចៀស​វាង​ពេល​មាន​បញ្ហា​ឆ្អឹង​ថ្គាម៖ ​គួរ​ចៀស​កុំ​ញ៉ាំអាហារ​ដែលពិបាកទំពា ឬ​អាហារ​បង្ខំ​ឲ្យ​​ឆ្អឹង​ថ្គាម​ធ្វើ​ការ​ខ្លាំង ហើយ​​អាហារ​ខាង​គួរ​តែ​ចៀស​វាង ​ពេល​​មាន​បញ្ហា​ឆ្អឹង​ថ្គាម មាន​ដូច​ជា៖

    – នំប៉័ងស្រួយ

    – ស្រូវសាលីស្រួយៗ

    – សាច់​រឹង ដូច​ជា ​ស្ទេក​សាច់​គោ​ ជា​ដើម

    – អាហារ​ស្រួយ ​ឬ​ស្អិត រួមមាន ការ៉ាមែលផ្លែ​ប៉ោម (Caramel Apples) និង​ស្ករ​កៅស៊ូ (Chewy Candy)

    – អាហារ​ស្រួយ​ និង​រឹង ដូច​ជា ការ៉ុត និង​ផ្លែ​ប៉ោម

    ញ៉ាំសាច់ច្រើន១

    បន្ថែមពី​លើ​នេះ ត្រូវ​ចាំ​ថាស្ករ​កៅស៊ូ គឺ​ហាម​មិន​ឲ្យ​​ញ៉ាំ​ដាច់​ខាត ព្រោះ​ចលនា​ទំពា​ញឹក​ញាប់​ អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ។ ជា​ការ​ណែនាំ មិន​គួរ​ញ៉ាំ ជាតិ​កាហ្វេ​អ៊ីន ស្រា ស្ករ​ ដោយ​សារសារធាតុ​ទាំង​នេះ ​អាច​ធ្វើឲ្យ​​សាច់​ដុំ​នៅ​ថ្គាម កើន​សម្ពាធ និង​ធ្វើ​ការ​ខ្លាំង​ជាង​មុន ហើយ​ប្រើ​សារធាតុ​ទាំងនេះ នឹង​ធ្វើ​ឲ្យ​​ខូច​ធ្មេញ​នៅ​ពេល​ទំពា ឬ​ពេល​សង្កៀត​ធ្មេញ ដែល​ធ្វើឲ្យ​បញ្ហា​ឆ្អឹង​ថ្គាម​កាន់​តែ​ឈឺ​ចាប់។ ហើយ​ក៏គួរ​ចៀស​វាង​ កុំ​បៀម​ស្ករ​គ្រាប់​ដូច​គ្នា។

    ៣- មូលហេតុ​ផ្សេងទៀត និង​វិធី​ដោះ​ស្រាយ​ពេល​​មាន​បញ្ហា​ឆ្អឹង​ថ្គាម

    ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​មាន​កត្តា​ជា​ច្រើន​ទៀត​អាច​នាំ​ឲ្យ​មាន​បញ្ហា​ឆ្អឹង​ថ្គាម​ រួម​ទាំងបញ្ហា​​ស្ត្រេស ​ផងដែរ។ នៅ​ពេល​​ស្ត្រេស​ខ្លាំង គ្នា​យើង​​ខ្លះ​អាច​នឹង​ខាំ​សង្កៀត​ធ្មេញខ្លួន​ឯង​ ហើយ​ខ្លាំងៗទៀត​​ផង។ បើ​មាន​បញ្ហាបែបនេះ ​ត្រូវ​តែ​ធ្វើ​យ៉ាង​ម៉េច​​សម្រួល​អារម្មណ៍ខ្លួន​ឯង ​ធ្វើ​សកម្មភាព​មួយ​ៗ ​អាច​ជួយ​បន្ថយ​កម្រិត​ស្ត្រេស​ធ្លាក់​ចុះ​ទាប។

    មាន​វិធី​ងាយ​ស្រួល​ តែ​មាន​ប្រសិទ្ធ​ភាព ដើម្បី​បន្ថយ​ស្ត្រេស រួម​មាន ម៉ាស្សា ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ហាត់​ប្រាណ​ជាដើម។ យើង​​ក៏​អាច​ការ​ពារ ឬ​បន្ថយ​រោគ​សញ្ញា​​បញ្ហា​ឆ្អឹង​ថ្គាម ដោយ​និយាយ​ប្រាប់​​ទៅ​មិត្ត​ភក្ដិ​ ឬ​គ្រួសារ នៅ​ពេលកំពុង​​ស្ត្រេស។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Oct 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម