backup og meta

៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 01, 2019

    ៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល

    ចំណី​អាហារ​គ្រប់​មុខ មិន​ថា​បន្លែ ផ្លែឈើ ឬ​ត្រី​សាច់​នោះ​ទេ កាល​ណា​យើង​ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ លាង​សម្អាត​មិន​បាន​ដិត​ដល់ ចម្អិន​មិន​បាន​ឆ្អិន​ល្អ ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​រាករូស ឬ​ពុល ដោយសារ​តែ​ពពួក​មេរោគ ឬ​ជាតិគីមី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ​ទាំង​នោះ។

    ខាង​ក្រោម​នេះ​ជាគន្លឹះ ៥ យ៉ាង​ជួយ​ឲ្យ​ចំណី​អាហារ​មាន​សុវត្ថិភាព ញ៉ាំ​ទៅ​មិន​ឈឺពោះ រាករូស ឬពុល ណែនាំ​ដោយ​ក្រសួង​សុខាភិបាល៖

    ១- ស្អាតជានិច្ច

    ត្រូវ​លាង​សម្អាត​ដៃ​យើង​មុន​នឹង​ញ៉ាំ​អាហារ រៀបចំ​ចំណី​អាហារ ឬ​ក្រោយ​បន្ទោរបង់។ បោស លាង​សម្អាត ផ្ទះបាយ និង​សម្ភារៈ​ផ្ទះបាយ​ឲ្យ​ស្អាត​ជានិច្ច ជា​ពិសេស​ត្រូវ​ការពារ​ផ្ទះបាយ ចំណី​អាហារ​ពី​សត្វល្អិត​ផ្សេងៗ និង​សត្វ​កណ្តុរ។

    ២- ទុក​ដាក់​អាហារ​ឆ្អិន និង​ឆៅ ដោយ​ឡែក​ពី​គ្នា

    ពពួក​សាច់​ឆៅ​គ្រោះថ្នាក់​ខ្លាំង​ណាស់ អ៊ីចឹង​ហើយ​យើង​ត្រូវ​ទុក​ដាក់​អាហារ​ឆ្អិន និង​ឆៅ ដាច់​ដោយ​ឡែក​ពី​គ្នា ពិសេស​សាច់ឆៅ មាន​ដូចជា សាច់មាន់ទា គ្រឿង​សមុទ្រ ត្រូវ​ដាក់​កន្លែង​ផ្សេង​ពី​គេ មិន​ត្រូវ​ឲ្យ​ប៉ះ​ជាមួយ​អាហារ​ឆ្អិន​ឡើយ។ ចំពោះ​ជ្រញ់ ឬ​កាំបិត​សម្រាប់​ហាន់​សាច់​ក៏​ត្រូវ​មាន​ដោយ​ឡែក​ដែរ ធ្វើ​បែប​នេះ​ទើប​មេរោគ​មិន​អាច​ឆ្លង​ទៅ​ចំណី​អាហារ​ផ្សេង​ទៀត។

    សុវត្ថិភាពចំណីអាហារ

    ៣- ចម្អិនអាហារឲ្យបានឆ្អិនល្អ

    ញ៉ាំ​អាហារ​ឆ្អិន​ទើប​មាន​សុវត្ថិភាព ដូច្នេះ​យើង​ត្រូវ​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់​សត្វ​ស្លាប ស៊ុត និង​​គ្រឿង​សមុទ្រ។ ចំពោះ​ស៊ុប ឬ​សម្ល បើ​យើង​ទុក​យូរ មុន​នឹង​ញ៉ាំ​ត្រូវ​យក​ទៅ​កម្តៅ​ឡើង​វិញ​ឲ្យ​ពុះ។

    អត្ថបទពាក់ព័ន្ធ៖ 

    ៤- ទុក​ដាក់​ម្ហូប​អាហារ​ក្នុង​កម្រិត​កម្តៅ​សុវត្ថិភាព

    កុំ​រក្សា​ទុក​អាហារ​ក្នុង​កម្តៅ​ធម្មតា​លើសពី ២ ម៉ោង។ បើ​យើង​ចង់​រក្សា​ទុក​អាហារ​ក្នុង​កម្រិត​ត្រជាក់ គឺ​ត្រូវ​ឲ្យ​ទាប​ជាង ៥ អង្សារសេ ទើប​មាន​សុវត្ថិភាព តែ​បើ​ទុក​ដាក់​អាហារ​ក្នុង​កម្រិត​ក្តៅ​វិញ ត្រូវ​ក្នុង​កម្រិត​លើស​ពី ៦០ អង្សារ​សេ។ យើង​មិន​ត្រូវ​ទុក​អាហារ​នៅ​ក្នុង​ធុង ឬ​ទូរ​ទឹកកក​យូរ​ពេក​នោះ​ទេ

    ៥- ប្រើប្រាស់​ទឹក​ស្អាត

    យើង​ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត ឬ​ច្នៃ​ទឹក​ឲ្យ​ស្អាត មុន​ប្រើប្រាស់​ដើម្បី​លាង​បន្លែ ផ្លែឈើ ត្រីសាច់ ឬ​ដាំស្ល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម