៣- កុំទុកទឹកផ្លែឈើចោល
គ្នាយើងជាច្រើន បានកិនទឹកផ្លែឈើ ឬបន្លែ ២-៣ កែវ ទុកសម្រាប់ញ៉ាំនៅថ្ងៃបន្ទាប់ ដើម្បីសន្សំសំចៃពេលវេលា។ ទោះជាយើងអាចសន្សំសំចៃពេលវេលាបានមែន តែសារធាតុចិញ្ចឹមមាននៅក្នុងទឹកបន្លែ ផ្លែឈើ ក៏ត្រូវបានកាត់បន្ថយទៅតាមនឹងដែរ។ ឯជីវជាតិមាននៅក្នុងកែវទី ២ ក៏មានតិចជាងក្នុងកែវទី ១។ ដូច្នេះ យកល្អ យើងគួរតែផឹកទឹកផ្លែឈើស្រស់ភ្លាមៗ បន្ទាប់ពីបានទិញរួច ធ្វើដោយខ្លួនឯង។
៤- មិនត្រូវចិតទុកចោល
ការស្រាវជ្រាវបានបង្ហាញថា ផ្លែឈើ និងបន្លែ បានចិតទុកចោល នឹងបាត់បង់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដល់ទៅ ១/៤ នៃវីតាមីនដែលមាន ដូចជាវីតាមីន C និងជាតិ Carotenoids ។ ការទុកចោលរយៈពេល ៥ – ៦ ថ្ងៃ នឹងមានផលប៉ះពាល់អុកស៊ីសែនច្រើន អាចកាត់បន្ថយនូវសារធាតុចិញ្ចឹមរបស់វា ដូច្នេះត្រូវទុករហូតដល់ពេលយើងយកមកចម្អិនអាហារ ឬពេលញ៉ាំ ចាំចិតទើបវានៅស្រស់ មានសារធាតុចិញ្ចឹមច្រើន។
អត្ថបទពាក់ព័ន្ធ៖