backup og meta

រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C

    វីតាមីន C ពិតជាសំខាន់ណាស់សម្រាប់សុខភាព និងដំណើរការរបស់រាងកាយ។ មនុស្សយើងត្រូវការវីតាមីន​នេះនៅកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ ព្រោះវីតាមីន C ​មិនស្ថិតនៅក្នុងរាងកាយយូរដូចវីតាមីនដទៃ​ទៀតទេ។ ការខ្វះវីតាមីន C អាចបង្កនូវផលវិបាកដល់រាងកាយច្រើនយ៉ាង ហើយ​អត្ថបទនេះនឹងបង្ហាញនូវ​អាការៈទាំង១០ដែលបង្ហាញថាយើង​ខ្វះវីតាមីន C ។

    អញ្ចាញធ្មេញហើម និងមានឈាម

    វីតាមីន C ជាវីតាមីនចាំបាច់សម្រាប់សុខភាពអញ្ចាញធ្មេញ ប៉ុន្តែប្រសិនជាយើងមិនទទួលបានវីតាមីន​នេះគ្រប់គ្រាន់រាល់ថ្ងៃទេ យើងអាចរលាកអញ្ចាញធ្មេញ (Gingivitis)។ មួយវិញទៀត ​បើទោះជាយើង​ថែទាំអនាម័យមាត់ធ្មេញបានល្អ ប៉ុន្តែអញ្ចាញធ្មេញនៅតែហើម និងហូរឈាម យើងគួរព្យាយាមញ៉ាំវីតាមីន C បន្ថែម។ អ្នកវិទ្យាសាស្រ្តបានណែនាំថាសម្រាប់ស្រ្តីពេញវ័យគួរញ៉ាំវីតាមីន​នេះប្រហែល ៧៥ មីល្លីក្រាម និងបុរសពេញវ័យប្រហែល ៩០មីល្លីក្រាម។

    អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​​បន្លែ​ផ្លែឈើ​ប៉ុន្មាន​មុខ​នេះ ជួយ​​ឲ្យធ្មេញ​ស​បែប​ធម្មជាតិ

    ស្នាមជាំ និងរបួសប្រើពេលយូរក្នុងការជាសះស្បើយ

    ប្រសិនជាយើងមានស្នាមជាំ អាចបណ្តាលមកពីខ្វះវីតាមីន C។ អាការៈនេះអាចបង្ការបានដោយ​​ញ៉ាំផ្លៃក្រូច និងបន្លែផ្សេងទៀតជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះទៀត បើសង្កេតឃើញ​ថាស្នាមរបួសដែលក្រនឹងជា នេះក៏ជាសញ្ញាបង្ហាញថាយើងខ្វះវីតាមីន Cដែរ ដោយសារតែរាងកាយត្រូវ​ការវីតាមីន C ដើម្បីផលិត collagen។

    សក់ផុយស្រួយ និងជ្រុះ

    អ្នកញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ នឹងមានបញ្ហាសក់ខូច និងជ្រុះ។ ដើម្បីចៀស​វាងការចំណាយថរិកាទៅលើ​ផលិតផលថែរក្សាសក់ យើងអាចសាកញ៉ាំអាហារសម្បូរដោយវីតាមីន C មានដូចជាផ្កាខាត់ណាខៀវ និងផ្លែគីវី ។

    អត្ថបទពាក់ព័ន្ធ៖ ទម្លាប់ថែរក្សាសក់មិនត្រឹមត្រូវទាំងនេះ ជាមូលហេតុធ្វើឲ្យសក់ជ្រុះខ្ទេចអស់!

    ឈឺសន្លាក់

    អាការៈឈឺសន្លាក់ជាអាការៈដែលមនុស្សយើង​ជួបញឹកញាប់នៅពេលខ្វះវីតាមីន C ព្រោះវីតាមីននេះជា​សារធាតុប្រឆាំងអុកស៊ីតកម្ម។ នៅពេលខ្វះសារធាតុប្រឆាំងអ៊ុកស៊ីតកម្មនេះបណ្តាលឲ្យមានការ​រលាកនាំឲ្យឈឺនៅសន្លាក់។ ការឈឺសន្លាក់នេះអាចពិបាកក្នុងការគ្រប់គ្រង ដូចនេះយើងគួរតែបញ្ចូលនូវវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។

    ឈឺញឹកញាប់

    ប្រសិនជាយើងឆ្លងជំងឺផ្តាសាយ ផ្តាសាយធំ ឬជំងឺឆ្លងផ្សេងៗ នោះមកពីប្រព័ន្ធភាពស៊ាំមានចុះ​ខ្សោយ។ វីតាមីន C ជួយជំរុញការផលិតកោសិកាឈាមស ដែលជួយប្រឆាំងនឹងជំងឺឆ្លង និងជំងឺលុកលុយផ្សេងទៀត។ ដូចនេះបើយើងឈឺមិនឈប់ យើងគួរញ៉ាំវីតាមីន C បន្ថែមដើម្បីជួយ​ឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។

    ឡើងទម្ងន់

    អ្នកដែលឡើងទម្ងន់ដោយមិនមានការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ នេះអាចមកពីមានបញ្ហាខ្វះ​វីតាមីន C។ ការសិក្សាបានបង្ហាញពីទំនាក់ទំនងរវាងវីតាមីន Cនិងការឡើងជាតិខ្លាញ់ខ្ពស់ក្នុង​រាងកាយ ជាពិសេសខ្លាញ់នៅត្រង់ពោះ។ វីតាមីន C នេះអាចជួយក្នុងការដុតនូវជាតិខ្លាញ់បានយ៉ាងមាន​ប្រសិទ្ធភាព។

    អត្ថបទពាក់ព័ន្ធ៖ តិចនិចញ៉ាំអាហារមិនឲ្យឡើងទម្ងន់ ស្រីៗមិនគួររំលង

    ងងុយគេង និងហត់

    នៅពេលដែលយើងមានអារម្មណ៍ថាហត់នៅពេលថ្ងៃបន្ទាប់ពីបានគេងគ្រប់គ្រាន់នៅពេលយប់ នេះមកពីយើង​ញ៉ាំវីតាមីន Cមិនគ្រប់គ្រាន់ដែរ។ ការនឿយហត់ជារោគសញ្ញា​មួយដែលកើត​ពី​កង្វះវីតាមីន C។ អ្នកអាចបញ្ចៀសបញ្ហានេះបានដោយញ៉ាំផ្លែគីវីមួយជំនួសកាហ្វេដប់ពែង។

    ស្បែកស្ងួត និងស្រអាប់

    ដូចបានលើកឡើងខាងលើថា វីតាមីន C សំខាន់សម្រាប់ការផលិត collagen។ នោះមានន័យ​ថាបើយើងញ៉ាំវីតាមីន Cមិនគ្រប់គ្រាន់ ស្បែករបស់យើងនឹងស្រអាប់ និងមានស្នាមជ្រួញ។

    អត្ថបទពាក់ព័ន្ធ៖

  • វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក
  • បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ
  • ឈាមច្រមុះញឹកញាប់

    តាមធម្មតាឈាមច្រមុះមិនបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពទេ ប៉ុន្តែបើយើងជួបបញ្ហានេះញឹកញាប់ អាច​មកពីរាងកាយត្រូវការវីតាមីន C។ ច្រមុះពោរពេញដោយសរសៃឈាមតូចៗ ហើយវីតាមីន Cមាន​តួនាទីក្នុងការរក្សាកុំឲ្យសរសៃឈាមទាំងនោះចុះខ្សោយ ដែលជាហេតុបង្កឈាមច្រមុះ។

    ក្រចកស្តើង និងខ្សោយ

    រាងកាយត្រូវការវីតាមីន C ដើម្បីស្រូបយកជាតិដែក ប៉ុន្តែនៅពេលរាងកាយមានវីតាមីន Cមិនគ្រប់​គ្រាន់ អាចបង្កឲ្យមានជំងឺសេ្លកស្លាំងដោយសារខ្វះជាតិដែកធ្វើឲ្យក្រចកខ្សោយនិងផុយ។ ក្រោយពីយើងសាកប្រើនូវផលិតផលពង្រឹងក្រចកហើយនៅតែមិនឃើញលទ្ធផល យើងគួរងាក​មកញ៉ាំបន្លែ និងផ្លែឈើស្រស់បន្ថែម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម