backup og meta

អាហារ​ពេលព្រឹកគួរញ៉ាំ និងមិនគួរញ៉ាំ សម្រាប់អ្នក​ចង់​សម្រក​ទម្ងន់

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Apr 20, 2020

    អាហារ​ពេលព្រឹកគួរញ៉ាំ និងមិនគួរញ៉ាំ សម្រាប់អ្នក​ចង់​សម្រក​ទម្ងន់

    ការ​តម​អាហារ​ទំនង​ជា​អាច​ជួយ​រក្សា​ទម្ងន់​បាន​ល្អ​មែន ប៉ុន្តែ​មិន​មែន​អាហារ​ពេល​ព្រឹក​ទេ គ្នា​យើង​ខ្លះ​នៅ​តែ​យល់​ច្រឡំ មិន​ញ៉ាំ​អាហារ​ព្រឹក។ គ្នា​យើង​​ត្រូវ​ចាំថា​ អាហារ​ពេល​ព្រឹក​សំខាន់​ណាស់​សម្រាប់​រាង​កាយ ប៉ុន្តែ​បើ​ចង់​រក្សា​ទម្ងន់​បាន​ល្អ ត្រូវ​ចេះ​ជ្រើស​យក​អាហារ​ពេល​ព្រឹក​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ ដូច​ការណែនាំក្នុង​អត្ថបទ​នេះ ធានា​ថា​អាច​រក្សា​រាង​ហើយ សុខភាព​ល្អ​ទៀត។

    ១- អាហារ​ព្រឹក​សម្បូរ​ជាតិ​កាក​សរសៃ

    គ្នា​យើង​ភាគ​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស ឧស្សាហ៍​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាក​សរសៃ​នៅ​ពេល​ព្រឹក មិន​ត្រឹម​អាច​ជួយ​រក្សា​ទម្ងន់​បាន​ល្អ ថែម​ទាំង​អាច​កាត់​បន្ថយ​បញ្ហា​រលាក​បាន​ទៀត។ គ្នា​យើង​ដែល​ព្យាយាម​សម្រក​ទម្ងន់ នឹង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន នៅ​ពេល​ញ៉ាំ​អាហារសម្បូរ​ជាតិ​កាក​សរសៃ​ទាំង​អាហារ​ព្រឹក និង​ម៉ោង​អាហារ​ផ្សេង​ទៀត។

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៥ រកឃើញ​ថា របប​អាហារ​សម្បូរ​ជាតិ​សរសៃ អាច​ជួយ​គ្នា​យើង​ស្រក​ទម្ងន់​បាន​ច្រើន ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​មេតាបូលីស ប្រសើរ​ឡើង​វិញ ខណៈ​រោគសញ្ញា​មេតាបូលីស ជាកត្តា​ហានិភ័យ​ខ្ពស់​ប្រឈម​ជំងឺ​ទឹកនោមផ្អែម។

    ការ​សិក្សា​ដាក់​ដោយ​ឡែក​មួយ​ទៀត ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១២ រក​ឃើញ​ពី​គុណ​ប្រយោជន៍​នៃ​អាហារ​កាកសរសៃ គឺ​ច្រើន​ជាង​សម្រក​ទម្ងន់​ទៅ​ទៀត ពិសេស​អាច​កាត់​បន្ថយ​បញ្ហា​ខ្លាញ់​ក្នុង​សរសៃ​ឈាម និង​បញ្ហា​រលាក​ផ្សេង​បាន។

    ២- អាហារ​ព្រឹក​សម្បូរ​ប្រូតេអ៊ីន

    ញ៉ាំ​ប្រូតេអ៊ីន​ច្រើន​ពីអាហារ​ព្រឹក និង​របប​អាហារ​ផ្សេង​ទៀត ក៏​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ។

    ការ​សិក្សា​ធ្វើ​ឡើង​អំឡុង​ឆ្នាំ ២០១៤ បាន​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​លើក​ទឹក​ចិត្ត​គ្នា​យើង​ទាំង​អស់ ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ព្រោះ​អាច​ជួយ​សម្រក​ទម្ងន់ កាត់​បន្ថយ​ការ​ញ៉ាំ​លើស​កម្រិត ពិសេស​ជាង​នេះ ពេល​ញ៉ាំអាហារ​សម្បូរ​​ប្រូតេអ៊ីន​កាន់​តែ​ច្រើន កាន់​តែ​ជួយ​រាង​កាយ​ដុត​កាឡូរី​បាន​ល្អ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- កុំ​ញ៉ាំ​អាហារ​ព្រឹក​មាន​កាឡូរីខ្ពស់

    ព្យាយាម​កុំ​ញ៉ាំ​ពពួក​អាហារ​ព្រឹក​ដែល​សម្បូរ​កាឡូរី ព្រោះ​នៅ​ពេល​យើង​កាត់​បន្ថយ​កាឡូរី​ពី​អាហារ​ព្រឹក និង​អាហារ​ពេល​ផ្សេង​ទៀត សុទ្ធ​តែ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ល្អ។

    ដើម្បី​កាត់​បន្ថយ​កាឡូរី​បាន គ្នា​យើង​មិន​ត្រូវ​ញ៉ាំ​អាហារ​ព្រឹក​មាន​បន្ថែម​ជាតិ​ស្ករ​នោះ​ទេ។ អូដមៀល (Oatmeal) ជា​អាហារ​សុខភាព​ល្អ​បំផុត​មួយ ស័ក្ដិ​សម​ញ៉ាំ​ពេល​ព្រឹក ព្រោះ​វា​ផ្ទុក​ជាតិ​ស្ករ Laden មិន​មាន​ជាតិ​ស្ករ​ពណ៌​ត្នោត​ដូច​អាហារ​ផ្សេង​ទៀត​នោះ​ទេ។ យើងអាច​សាក​ល្បង​ញ៉ាំ​ពពួក​ធញ្ញជាតិ​សេរៀស (Cereals) មាន​ផ្ទុក​ជា​ស្ករ​តិច និង​កុំ​ញ៉ាំ​នំ​ដូច​ជា Pancake  Pastries ដែល​ជា​ពពួក​នំ​ផ្ទុក​ជា​ស្ករ​ច្រើន​លើស​លុប។

    ៤- កុំ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​នៅ​ពេល​ព្រឹក

    ត្រូវ​តែ​ចេះ​កំណត់​ខ្លួន​ឯង​រឿង​ផឹក​ភេសជ្ជៈ​ដែល​យើង​ដឹង​ថា​មាន​ផ្ទុក​ជាតិ​ស្ករ។ ទឹក​​ក្រូច​ស្រស់​មួយ​ពែង ជា​ធម្មតា​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ជាង ១០០​កាឡូរី ប៉ុន្តែ​ក៏​មាន​ផ្តល់​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ជាច្រើន​ដែរ។ ហេតុនេះ ជម្រើស​ល្អ​បំផុត​សម្រាប់​យើង អាច​ញ៉ាំ​ផ្លែ​ស្រស់ ប្រសើរ​ជាង​ផឹក​ទឹក​​ផ្លែ​ឈើ។

    អត្ថបទពាក់ព័ន្ធ៖ 

    ៥- ញ៉ាំ​អាហារ​ធញ្ញជាតិ

    ញ៉ាំ​អាហារ​ធញ្ញជាតិ ជំនួស​អាហារ​កែច្នៃ​រួច អាច​ជួយ​ឲ្យ​សម្រក​ទម្ងន់​បាន​ល្អ។ ព្យាយាម​កុំ​ញ៉ាំ​ពពួក​អាហារ​កែ​ច្នៃ​ដូច​ជា នំបុ័ង ប៉ាស្តា ជំនួស​មក​វិញ អាច​ញ៉ាំ​គ្រាន់​ធញ្ញជាតិ​ ព្រោះ​វា​សម្បូរ​សារធាតុចិញ្ចឹម ដែល​មាន​សមត្ថភាព​អាច​កាត់​បន្ថយ​ជំងឺ​បេះ​ដូង​បាន។ លើស​ពី​នេះ ដោយ​សារ​ក្នុង​គ្រាប់​ធញ្ញ​ជាតិ​ សម្បូរ​ជា​កាក​សរសៃ មិន​ត្រឹម​តែ​ជួយ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​ការ​បន្ថយ​បញ្ហា​ក្រពះ​ពោះ​វៀន​បាន​ទៀត​ផង។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ Apr 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម