backup og meta

វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បំប្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 18, 2022

    វីតាមីនប្រភេទនេះជួយបង្កើនកោសិកាឈាម បំប្លែងអាហារទៅជាថាមពល ល្អខ្លាំងចំពោះវ័យជំទង់

    វីតាមីន B5 ឬ​ក៏​ហៅ​ម្យ៉ាង​ទៀត​ថា Pantothenic acid ជា​ប្រភេទ​វីតាមីន​មួយ​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​រាងកាយ​មនុស្ស​យើង ពិសេស​វ័យ​ជំទង់ ដែល​ជា​វ័យ​ត្រូវ​ការ​ថាមពល​ច្រើន។

    បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឱសថការី គឹម កាណែល វីតាមីន B5 អាច​ហៅ​ម្យ៉ាង​ទៀត​ថា Pantothenic acid វាមាន​ភាព​ចាំបាច់​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហម ដែល​មាន​នាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ ហើយ​វាជួយ​បម្លែង​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ទៅ​ជា​ថាមពល។ បន្ថែម​ពី​នោះ វីតាមីន B5 ក៏​ជួយ​ឲ្យ​ស្បែក សក់ និង​ភ្នែក មាន​សុខភាព​ល្អ ឯ​ដំណើរ​ការ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​បាន និង​ថ្លើម​ក៏​ល្អ​ដូចគ្នា។

    “យើង​ដឹង​ហើយ​ថា វ័យ​ជំទង់​ជា​វ័យ​មួយ​ដែល​ត្រូវ​ការ​ថាមពល​ច្រើន បែប​នេះ​ហើយ​ទើបពួក​គេ​ញ៉ាំ​ច្រើន តែ​បើ​ញ៉ាំ​ច្រើន​តែ​បរិមាណ ឯចំណី​អាហារ​អត់​មាន​គុណភាព​នោះ​ក៏​ជួយ​មិន​បាន​ដែរ អ៊ីចឹង​ហើយ​យើង​ចាំបាច់​ឲ្យ​ពួកគេ​ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន B5 នេះ ទើប​អាច​ជួយ​បម្លែង​អាហារ​ទាំង​អស់នោះ​ទៅ​ជា​ថាមពល សុខភាព​ផ្លូវចិត្ត មិន​ស្មុគ​ស្មាញ រៀន​ឆាប់​ចូល’។ ឱសថការី គឹម កាណែល រៀបរាប់។

    នៅ​ពេល​សួរ​ថា វ័យ​ជំទង់​ត្រូវ​ការ​វីតាមីន B5 ច្រើន​ប៉ុន​ណា​នោះ? ឱសថការី​រូប​នោះ​បញ្ជាក់​ថា វ័យ​ជំទង់​ត្រូវការ​វីតាមីន​​ប្រភេទ​នេះ​ច្រើន​ខ្លាំង​លំដាប់​ទី​២ បន្ទាប់​ពី​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ចន្លោះ​ពី ៤-៥ មិល្លីក្រាម/ថ្ងៃ នោះ​ទើប​អាច​ទ្រទ្រង់​រាងកាយ​ពួក​គេ​ឲ្យ​មាំទាំ និង​មាន​ថាមពល​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ ពិសេស​ការ​សិក្សា​រៀន​សូត្រ​បាន​កាន់​តែ​ល្អ​ប្រសើរ។

    ចំពោះ​វិធី​ដែល​ឲ្យ​រាងកាយ​យើង​ទទួល​បាន​វីតាមីន B5 គ្រប់​គ្រាន់​វិញ ឱសថការី គីម កាណែល ឆ្លើយថា មិន​ពិបាក​ស្មុគស្មាញ​នោះ​ទេ គ្រាន់​តែ​យើង​ញ៉ាំ​អាហារ​ដែល​ជា​ប្រភព​វីតាមីន B5 ឬ Pantothenic acid ដែល​ភាគ​ច្រើន​មាន​នៅ​ក្នុង Broccoli ស្ពៃក្តោប ដំឡូងជ្វា គ្រាប់ធញ្ញជាតិ ផ្សិត សណ្តែក សាច់ និង​សុត ជាដើម។ ក្រៅ​ពី​ចំណី​អាហារ​យើង​អាច​ឲ្យ​កូនៗ​ដែល​មាន​វ័យ​ជំទង់ ញ៉ាំ​ថ្នាំ​វីតាមីន ដែល​មាន​សមាសធាតុ​វីតាមីន B5 ឬ Pantothenic acid ក៏​បាន​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម