backup og meta

ត្រាវផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលើសពីអ្វីយើងធ្លាប់បានដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 13, 2020

    ត្រាវផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពលើសពីអ្វីយើងធ្លាប់បានដឹង

    មើម​ត្រាវ​គឺ​បន្លែ​មួយ​ដែល​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ជាតិ​សរសៃ ប៉ូតាស្យូម ម៉ាញេស្យូម ​វីតាមីន C ផូស្វ័រ និង​វីតាមីន E  ដែល​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។

    ១. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

    មើម​ត្រាវ​អាច​ជួយ​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដោយសារ​ជាតិ​សរសៃ និង​ជាតិ​ម្សៅ​រ៉េស៊ីស្តង់ (Resistant Starch)។ សារធាតុ​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មិន​អាច​រំលាយ​បាន​ ហេតុ​នេះ​ហើយ​ទើប​មិន​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ម៉្យាង​ទៀត​ក៏​ជួយ​ពន្យឺត​ការ​រំលាយ​អាហារ​ និង​ការ​ស្រូប​យក​កាបូអ៊ីដ្រាត​ដើម្បី​បង្ការ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​ក្រោយ​ពី​ញ៉ាំ​អាហារ​ហើយ។

    ២. កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង

    ជាតិ​សរសៃ និង​ជាតិ​ម្សៅ​រ៉េស៊ីស្តង់​ដែល​មាន​ក្នុង​មើម​ត្រាវ​ក៏​អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដែរ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​មាន​អត្រា​ទាប​ក្នុង​ការ​កើត​មាន​ជំងឺ​បេះដូង។ មើម​ត្រាវ​ ១៣២​ក្រាម​ផ្តល់​ជាតិ​សរសៃ​ច្រើន​ជាង​​៦ក្រាម។ ម៉្យាងទៀត​ជាតិ​ម្សៅ​រ៉េស៊ីស្តង់​ក្នុង​មើម​ត្រាវ​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​ដែល​អាច​កាត់បន្ថយ​ជំងឺ​បេះដូង​ដែរ។

    ៣. ប្រឆាំង​នឹង​ជំងឺ​មហារីក

    មើម​ត្រាវ​មាន​ផ្ទុក​សារធាតុ polyphenol ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក។ សារធាតុ polyphenol ក្នុង​មើម​ត្រាវ​មាន​ឈ្មោះ​ថា quercetin ដែល​មាន​ក្នុង​ខ្ទឹមបារាំង ផ្លែ​ប៉ោម និង​តែ។ សារធាតុ quercetin នេះ​អាច​ការពារ​រាងកាយ​ពី​ការ​ខូចខាត​បង្ក​ដោយ​រ៉ាឌីកាល់​សេរី ​ដែល​បង្ក​ជំងឺ​មហារីក។

    ៤. សម្រក​ទម្ងន់

    មើម​ត្រាវ​សម្បូរ​ជាតិ​សរសៃ​ច្រើន ហើយ​ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​តែង​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​តិច និង​ទម្ងន់​រាងកាយ​តិច​។ នេះ​មក​ពី​ជាតិ​សរសៃ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​បន្ថយ​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ​ពេញ​មួយ​ថ្ងៃ ហើយ​នេះ​អាច​ជួយ​ដល់​ការ​ស្រក​ទម្ងន់​បាន។

    ៥. សុខភាព​ពោះវៀន

    ដោយ​រាងកាយ​យើង​មិន​អាច​រំលាយ ឬ​ស្រូប​យក​ជាតិ​សរសៃ និង​ជាតិ​ម្សៅ​រ៉េស៊ីស្តង់​បាន​ធ្វើ​ឲ្យ​សារធាតុ​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​ពោះវៀន​តូច​។ នៅ​ពេល​ចូល​ទៅ​ពោះវៀន​ធំ សារធាតុ​ទាំង​នេះ​នឹង​ក្លាយ​ជា​អាហារ​សម្រាប់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។ ម៉្យាងទៀត បាក់តេរី​ក្នុង​ពោះវៀន​បំបែក​ជាតិ​សរសៃ និង​បង្កើត​ជា​អាស៊ីដ​ខ្លាញ់​ជួយ​ដល់​កោសិកា​នៅ​ពោះវៀន និង​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Aug 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម